adverise with khmeread 14087540 281201648927622 1086773382 o

ឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីទទួលផលចោរកម្ម

    កំពង់ឆ្នាំង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីទទួលផលចោរកម្មនៅ វេលាម៉ោង០៩ និង៤៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦  ស្ថិតនៅចំណុចភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុច យីម ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ប៉ូលិសបានបន្តឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ បានធ្វើការតាមដាន និងកំណត់មុខសញ្ញា របស់ជនសង្ស័យជាយូរមកហើយ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះស្របពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពទទួលផលចោរកម្ម។

    វត្ថុតាងដែលចាប់យករួមមាន៖ ទី១. ម៉ូតូ ម៉ាក C១២៥ ចំនួន០៣គ្រឿងរួមមាន (ម៉ូតូ C១២៥ ពណ៌ខ្មៅ ឆ្នាំ២០០៤ ពាក់ស្លាកលេខ សៀមរាប ១C ២៩៨៦, ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ឆ្នាំ២០០៨ (គ្មានស្លាកលេខ) និងម៉ូតូ C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G៤២៣៧), ២. ម៉ូទ័រកាត់ដែក ចំនួន០១, ៣. កន្ត្រៃកាត់ដែកចំនួន០១,​ ៤. កាតគ្រីម៉ូតូចំនួន០២សន្លឹក, ៥. សោរកាច់កម៉ូតូ ចំនួន០៦, ៦. សោរដាប់លេខម៉ូតូ ចំនួន០៣, 
៧. ញញួរ ចំនួន០១, ៨. ស្លាកលេខម៉ូតូចំនួន ០៣បន្ទះ, ៩. សោរកម៉ូតូកាច់រួច ចំនួន០៣ និង១០. អាគុយម៉ូតូចំនួន០១។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread

មតិយោបល់