រថយន្ដពីរគ្រឿងបុកគ្នាបណ្ដាលឱ្យមនុស្សក្មេងចាស់៤នាក់រងរបួសធ្ងន់ស្រាលនៅត្បូងឃ្មុំ

    ត្បូងឃ្មុំ​​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានទៅបុករថយន្ដម៉ាកសាំយ៉ុង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៤ សីហា ២០១៦ លើផ្លូវជាតិលេខ៧៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឈន់ ជ្រឿន ស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A.1197 មិនស្គាល់ឈ្មោះនិ ងអាស័យដ្ឋានអ្នកបើកបរ (ក្រោយពេលកើតហេតុបានគេចខ្លួនបាត់)។

    ប៉ូលិសបន្តថា រីឯរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2I.1319 បើកបរដោយឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ (របួសស្រាល) នឹងអ្នករួមដំណើរចំនួន០៣នាក់៖ ទី១,ឈ្មោះ ហេង ចាន់សុធី ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ (របួសធ្ងន់), ទី២,ឈ្មោះ ថុន ធីរិទ្ធា ភេទប្រុស អាយុ១៣ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់) និងទី៣,ឈ្មោះ ថុន សុធីតា ភេទស្រី អាយុ០៩ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់) ទាំងបីនាក់មានទីលំនៅភូមិ.ឃុំជាមួយគ្នា។

    ប៉ូលិសបន្តទៀតថា រថយន្តទាំងពីរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយរថយន្ត ហ៊ីយ៉ាន់ដាយបើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានដាច់យី ហើយរ៉េចង្កូតទៅបុករថយន្តសាំយ៉ុងដែលកំពុងបើកបរពីជើងមកត្បូង។ ហើយរថយន្តទាំង០២គ្រឿងបានរងការខូចខាតកម្រិតធ្ងន់។

    បច្ចុប្បន្ន រថយន្តទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ៕

14087642 1041945475920367 816099387 o adverise with khmeread

មតិយោបល់