សិង្ហបុរី - ការ៉េមប្រាំពីរប្រភេទរបស់ក្រុមហ៊ុន King's Ice Confection រួមទាំង Potong ដ៏ល្បីត្រូវបានគេហៅប្រមូលមកវិញទាំងអស់។ នេះបើយោងតាមអាជ្ញាធរឧស្សាហកម្មស្បៀងអាហារនិងពេទ្យសត្វ (AVA) របស់សិង្ហបុរី។
សេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃទី ២៣ ខែសីហា ដោយ AVA បាននិយាយថា ការ៉េមទាំងនេះត្រូវបានគេរាយការណ៍ថាមាន "លោហធាតុដែក" ក្នុងការ៉េមម៉ាក Potong Red Bean Ice Confection របស់ក្រុមហ៊ុន King។
AVA បច្ចុប្បន្នកំពុងធ្វើការជាមួយនឹងអ្នកនាំចូលការ៉េមដើម្បីស៊ើបអង្កេតលើរឿងនេះ។ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត អ្នកនាំចូលទំនិញបានស្ម័គ្រចិត្តហៅផលិតផលទាំងប្រាំពីរប្រភេទនេះមកវិញទាំងអស់ ដែលការ៉េមទាំងនេះផុតកំណត់នៅថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៨ ៕
ប្រភព៖ channelnewsasia
