adverise with khmeread 1

ចូលចិត្ត​ពិសា​ត្រី​ឆៅ​ដូច​នៅ​ប្រទេស​ចិន ជប៉ុន កូរ៉េ​មែន​ទេ​? ប្រយ័ត្ន​តេន​ញ៉ា​

    ​ពិតណាស់ អ្នក​គួរតែ​ប្រុងប្រយ័ត្ន និង​ឈប់​បរិភោគ​អាហារ​ឆៅ​ទៅ ពីព្រោះ​អ្នកជំនាញ​និយាយថា បា​រ៉ា​ស៊ីត​គ្រោះថ្នាក់​អាច​នឹង​កើតឡើង​ក្នុង​រាងកាយ​របស់​អ្នក​បាន ហើយ​និង​បង្ក​គ្រោះថ្នាក់​ក្នុង​រាងកាយ​របស់​អ្នក​ទៀត​។ ខាងក្រោម​នេះ​គឺជា​អត្ថបទ​ដកស្រង​ចេញពី CNN ៖

​    ​អ្នកជំនាញ​ម្នាក់​មកពី​សាកលវិទ្យាល័យ Cambridge បាន​និយាយថា​គាត់​បានធ្វើ​តេស្ដ​លើ​បុរស​ម្នាក់​សម្រាប់​គោលបំណង​មួយ​។ បុរស​ម្នាក់​នោះបាន​ឈឺក្បាល​ធ្ងន់ធ្ងរ និង​ចេញ​រោគសញ្ញា​ផ្សេងៗ​ទៀត​។ ហើយ​អ្នកជំនាញ​រូបនោះ​បានធ្វើ​ដំណើរ​ទៅ​អាស៊ី​ដូចជា​ប្រទេស​ចិន ថៃ ជប៉ុន និង​កូរ៉េខាងត្បូង​។ 

​    ​អ្នកជំនាញ​នោះ​និយាយថា ប្រទេស​ទាំងនេះ​គឺជា​ប្រទេស​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ប៉ារ៉ាស៊ីត​ច្រើនជាងគេ​។ ដូច្នេះ​គាត់​បាន​រកឃើញ​បុរស​ម្នាក់នេះ​ដែលមាន​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​របស់គាត់ ហើយ​គាត់​បានធ្វើការ​វះ​កា​ត់បុ​រស​នោះ​ដើម្បី​ដក​ប៉ារ៉ាស៊ីត​ទាំងនោះ​ចេញ​។ ពិតណាស់​គ្មាន​ការព្យាបាល ឬ​ថ្នាំ​ព្យាបាល ដែល​អាចជួយ​ស្ថានភាព​ជំងឺ​របស់គាត់​បានទេ​។​

​    ​តេន​ញ៉ា​គឺជា​ប៉ារ៉ាស៊ីត​មួយ បង្កឡើង​មកពី​ដង្កូវ​ទំ​ពក់ ជា​ប្រភេទ​មួយ​នៃ​ប៉ារ៉ាស៊ីត​ដែរ​។ ប៉ារ៉ាស៊ីត​គឺ​តូចៗ ដែល​អ្នកភ្ជាប់​ខ្លួន​របស់​វា​ទៅនឹង​របស់​មានជីវិត​ដើម្បី​រស់នៅ​។ របស់​មានជីវិត​ដែល​អាចឱ្យ​ប៉ារ៉ាស៊ីត​រស់នៅ​បាន​ហៅថា Host ។ ប៉ារ៉ាស៊ីត​អាច​រកឃើញ​ក្នុង​អាហារ និង​ទឹក​។ ប្រសិនបើ​អ្នក​បរិភោគ​អាហារ ឬ​ទឹក​មិន​ស្អាត អ្នកនឹង​ជួប​វា​ហើយ​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​របស់​មនុ​ស្សមាន​ប៉ារ៉ាស៊ីត​៖
​    ​- ឈឺចាប់​
​    ​- ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​
​    ​- ស្ទះ​ពោះវៀន​
​    ​- មាន​បញ្ហា​រំលាយ​អាហារ ៕

*** ឱសថ​ធម្មជាតិ​នេះ​នឹង​បណ្តេញ​ព្រូន​អៀន​តេន​ញ៉ា​ចេញពី​រាងកាយ​របស់​អ្នក​មិន​ចាំ​ស្អែក​ទេ

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់