បែកញើសពេលយប់គឺជារឿងធម្មតា ប្រសិនបើអ្នកកំពុងស្ថិតក្នុងអាកាសធាតុក្ដៅស្អុះស្អាប់ ឬក៏អ្នកពាក់ខោអាវក្រាស់ៗ ឬច្រើនជាន់។ យ៉ាងណាមិញ ប្រសិនបើបន្ទប់របស់អ្នកមិនក្ដៅ ហើយអ្នកពាក់អាវស្ដើងទៀត ប៉ុន្ដែអ្នកបែកញើស ឬជួនកាលជាញើសស្អិត ទើបជាបញ្ហា។
ប្រសិនបើអ្នកឆ្ងល់ថាហេតុអ្វីអ្នកបែកញើសពេលយប់ ទាំងនេះគឺជាហេតុផល៖
១. ឡើងកម្ដៅក្នុងរាងកាយ៖ នេះជាមូលហេតុភាគច្រើនដែលរាងកាយបែកញើស។ បន្ទប់មួយដែលមានសីតុណ្ហាភាពក្ដៅខ្លាំងអាចធ្វើឱ្យរាងកាយក្ដៅ ជាហេតុធ្វើឱ្យបែកញើស។
២. សីតុណ្ហាភាពធ្លាក់ចុះនៅម៉ោង ៤ ព្រឹក៖ នៅម៉ោងនេះប្រសិនបើអ្នកធ្លាក់សីតុណ្ហភាពក្នុងរាងកាយ ប្រព័ន្ធប្រសាទដែលឆ្លើយតបនឹងការធ្លាក់សីតុណ្ហាភាពនោះរួមជាមួយនឹងចង្វាក់បេះដូង និងសម្ពាធឈាមអាចនឹងជំរុញឱ្យរាងកាយបញ្ចេញញើសច្រើនក្នុងអំឡុងម៉ោងនេះ។
៣. មានជំងឺគេងបែកញើស៖ ប្រសិនបើអ្នកបែកញើសច្រើនពេលយប់ នេះអាចមានន័យថាអ្នកកើតជំងឺគេងបែកញើស។ ប៉ុន្តែសូមកុំភ្ញាក់ផ្អើល ជំងឺគេងបែកញើសកើតឡើងគឺដោយសារអ្នកគេងបានស្កប់ស្កល់ល្អតែប៉ុណ្ណោះ៕
