adverise with khmeread 1

ឃើញ​ឪឡឹក​បែបនេះ សូវ​បោះចោល​ល្អ​ជាង​

    ​តាម​ប្រភពព័ត៌មាន​បរទេស​ថ្មីៗ​នេះ​បាន​បង្ហាញថា ការ​ប្រឹង​ដាំ​ឪឡឹក​ឱ្យបាន​ធំ​បំផុត​តាម​ដែល​អាច​ធ្វើបាន បាន​ជះ​ផលប៉ះពាល់​ដោយ​មិនបាន​រំពឹងទុក​ទៅលើ​ផ្លែ​ឪឡឹក​នោះ ដោយ​បណ្តាលឱ្យ​វា​ផ្ទុះ​ពេល​កំពុង​ជាប់​ទង​តែម្តង ជាពិសេស​ក្នុងប្រទេស​ចិន​។ វា​ចាប់ផ្ដើម​នៅពេលដែល​ម្ចាស់​ដំណាំ​កត់សម្គាល់ថា ដើម​ខ្លះៗ​បាន​បាក់​ជា​ពីរ​កំណាត់​។ បន្ទាប់មក ឪឡឹក​រាប់​ហិកតា​បាន​បាន​ងាប់​ដូចគ្នា​។​

​    ​យ៉ាងណាមិញ ឪឡឹក​ទាំងនោះ​មិន​ផ្ទុះ​ដោយ​ខ្លួន​វា​ទេ ខណៈដែល​កសិករ ១៩ ទៅ ២០ នាក់​អះអាងថា​ពួកគេ​មិនបាន​ប្រើ​ជីគីមី​នៅលើ​ដីចំការ​របស់​ពួកគេ​ទេ ប៉ុន្តែ​ក្រោយមក​គេ​បាន​រកឃើញថា​ជីរ​ល្បីល្បាញ​មួយ​ជា​អ្នក​ធ្វើឱ្យ​រឿងនេះ​កើតឡើង​។​

​    ​ជីរ​ឈ្មោះ Forchlorfenuron ត្រូវបាន​គេ​ប្រើ​លើ​ឪឡឹក​ដើម្បីឱ្យ​វា​ធំ​ជាមុន ២០ ភាគរយ និង​អនុញ្ញាតឱ្យ​កសិករ​ប្រមូល​ផល​ត្រឹមតែ ២ សប្ដាហ៍​ប៉ុណ្ណោះ ដែល​នេះ​ធ្វើឱ្យ​ប្រជាកសិករ​ឆាប់​បាន​ផលចំណេញ​។ ឪឡឹក​ដែល​បាន​ប្រើ​ជាមួយ​ជីរ​ទាំងនេះ​គឺជា​រឿយៗ​មិនសូវមាន​រសជាតិ​ផ្អែម ខូច​ទ្រង់ទ្រាយ និង​គ្រាប់​របស់​វាស​ស្លែត​ច្រើន ឬ​គ្រាប់​ពណ៌​ស​ទាំងអស់​។ ហើយ​សាច់​របស់​វា​គឺមាន​លក្ខណៈ​ផុសៗ​ដូច​ក្នុង​រូបភាព​យ៉ាង​អ៊ីចឹង​។ ប្រសិនបើ​លោកអ្នក​ទិញ​ចំ​ឪឡឹក​បែបនេះ​គួរ​បោះចោល​ល្អ​ជាង ចៀសវាង​ពិសា​នាំ​ខូចសុខភាព​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់