adverise with khmeread 0

នេះ​ជា​ប្រាសាទ​គួរឱ្យ​ព្រឺ​ឆ្អឹងខ្នង​បំផុត​ដែល​នៅ​សេសសល់​ក្នុង​អឺរ៉ុប​! សូម្បីតែ​ដើរ​មើល​ពេល​ថ្ងៃ​ក៏​ចង់​លួស​ព្រលឹង​ដែរ​

    ​រឿង​អស្ចារ្យ និង​រំភើប​បំផុត​ក្នុង​ការដើរ​ទស្សនា​ទ្វីបអឺរ៉ុប​គឺ​ប្រវត្តិសាស្ត្រ ដែល​អ្នក​អាច​មើលឃើញ​គ្រប់​ទីកន្លែង ដូចជា​ប្រាសាទ​ចាស់ៗ វិមាន ទីលាន​សមរភូមិ និង​ភូមិ​ជាច្រើន​ដែល​នៅ​ពាសពេញ​តំបន់​ជនបទ​។ 

​    ​ដោយ​ផ្អែកលើ​ប្រវត្តិ​ទ្វីបអឺរ៉ុប​ធ្លាប់ជា​ទីលាន​បង្ហូរឈាម​សាហាវ​បំផុត​ក្នុង​ប្រវត្តិ​សង្គ្រាម ដូច្នេះ​ប្រាសាទ​មួយចំនួន ច្បាស់​ជា​ធ្វើឱ្យ​អ្នកទេសចរ​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ពេល​ដើរ​មើល​ខាងក្នុង​ប្រាសាទ​ទាំងនោះ​។ ហើយ​ប្រាសាទ​ដែល​គេ​ចាត់ទុកជា​ប្រាសាទ​គួរឱ្យ​ព្រឺ​សម្បុរ​ជាងគេ​គឺ​ប្រាសាទ Chillingham Castle មាន​ទីតាំង​ស្ថិតនៅ​អង់គ្លេស​ភាគ​ខាងជើង ជាប់​ព្រំដែន​ស្កុ​តឡែ​ន​។ 

​    ​ប្រាសាទ​នេះ​មាន​ទីតាំង​ក្បែរ​សមុទ្រ និង​ដើរតួនាទី​សំខាន់​ក្នុង​សង្គ្រាម​បង្ហូរឈាម​ជាមួយ​ស្កុ​តឡែ​ន​ក្នុង​សតវត្សរ៍​ទី ១៤​។ 

​    ​នា​សតវត្សរ៍​នោះ ប្រាសាទ​នេះ​បាន​រង​ការយ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ស្កុ​តឡែ​ន និង​ត្រូវបាន​ស្កុ​តឡែ​ន​ប្រើប្រាស់​ធ្វើជា​កន្លែង​ធ្វើ​ទារុណកម្ម​ទាហាន​អង់គ្លេស​យ៉ាង​សាហាវឃោរឃៅ​។ ហើយ​ប្រដាប់ប្រដា​ធ្វើ​ទារុណកម្ម​គឺ​នៅ​បន្សល់ទុក​ដល់​សព្វថ្ងៃ​៕

​ប្រភព​៖ The Vintage News

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់