adverise with khmeread Index

បុរសម្នាក់ត្រូវកុងទីន័រកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅលើផ្លូវ៣៧១

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ធ្វើ​ឲ្យ​ដួល​ផ្ទប់​ទៅនឹង​ថ្នល់​ហើយ​ត្រូវបាន​រថយន្ត​កុង​ទី​ន័​រ ដែល​បើក​បញ្ច្រាស់ទិស​ម​ក​កិន​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ។​
    គ្រោះថ្នាក់​នេះ​ស្ថិត​លើផ្លូវ​៣៧១ ទល់មុខ​មជ្ឈមណ្ឌល មង្គល​ឧត្ដម នៅក្នុង​ក្រុម​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​។​
    សាច់​ញា​ត្តិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ហូ ហ៊ា​ប អាយុ​៣៦​ឆ្នាំ​មុខងារ​ជា​អនុ​សេនី​យ៌​ត្រី ស្នាក់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក​
​ខណ្ឌដង្កោ ស្រុកកំណើត​នៅ​ភូមិ​ផ្សារ​ថ្មី ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​
    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​សង្កេតឃើញ​បុរសរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​XR ពណ៌​ក្រហម ឆ្នូត​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1T.3789 ទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​៣៧១ ។​
     ខណ​:​មកដល់​កន្លែងកើតហេតុ​ក៏បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្កុប​ពី មិន​ចាំ​ស្លាក​លេខ ដែល​ជិះ​ស្រប​ទិស​គ្នា ហើយ​បាន​ដួល​ផ្ទប់​ទៅនឹង​ថ្នល់ ខណ​:​ពេលនោះ​ស្រប​ពេលដែល​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង​ដែល​មិន​ចាំ​ស្លាក​លេខ​ដូចគ្នា មក​កិន​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្ដង​។​ដោយឡែក​រថយន្ត​បង្ក​និង​ម៉ូតូ​ស្កុប​ពី​ដែល​ជិះ​ទាក់​ដៃចង្កូត​នោះ បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់​តែម្តង​។​
     ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ បាន​ចុះមក​ធ្វើ​កោសល្យវិច័យ​ដោយ​ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រថយន្ត​កិន​បែកក្បាល​ហូរឈាម​ពិតប្រាកដ​មែន​។​
   បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​រង់​ចាំ​សាច់​ញា​ត្តិ​មក​ទទួលយក​ទៅវិញ​៕​

adverise with khmeread

មតិយោបល់