adverise with khmeread 1

គូស្នេហ៍​ហុងកុង​នេះ អបអរ​កូន​ដែល​នឹង​កើត​ឆ្នាំ​ស្វា​មាស ដោយ​ថត​ស្រាត​ទាំងពីរ​នាក់​តែម្តង​

    ​តារា​សម្តែង​ក្បាច់គុន​ចម្រុះ​លោក Vincent Zhao និង​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Zhang Danlu កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​រូប​ស្រាត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន ដែល​ធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។​

​    ​នៅក្នុង​រូបភាព​ដ៏​ស្រើបស្រាល​ទាំងនេះ លោក Vincent និង​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​បាន​ថតរូប​ដោយ​គ្មាន​ខោអាវ​បិតបាំង​ខ្លួន ដោយ​ប្រើតែ​ដៃ​ប៉ុណ្ណោះ​ដើម្បី​បាំង​តំបន់​ឯកជន​។ ដោយ​មើល​តាម​រូបភាព តាម​ដឹង​អ្នកស្រី Danlu ប្រហែលជា​ពរ​ពោះ​យ៉ាងតិចណាស់​ក៏ ៧ ខែ​ដែរ​។​

​    ​លោក Vincent Zhao និង​អ្នកស្រី Zhang Danlu បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ ២០០៦ ហើយ​ពួកគេ​មានកូន​ដំបូង​គឺ​ក្នុង​ឆ្នាំ ២០០៦ ដែលជា​កូនស្រី​មាន​ឈ្មោះថា Ziyang​។ ក្នុង​ឆ្នាំ ២០១១ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ក៏បានផ្តល់​កំណើត​ដល់​កូនប្រុស​ម្នាក់ទៀត​ដែលមាន​ឈ្មោះថា Zilong នៅឯ​ទីក្រុង​ហុងកុង​។​

​    ​ការ​មាន​ផ្ទៃពោះ​លើក​ទី​បី​របស់​អ្នកស្រី Danlu ត្រូវបាន​លាតត្រដាង​ឱ្យដឹង​កាលពី​ខែឧសភា នៅពេលដែល​លោក Vincent បាន​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​ថា គ្រួសារ​របស់គាត់​រំពឹង​បានកូន​ស្វា​មាស​ម្នាក់ទៀត​។​

​    ​បើ​យោងតាម​ប្រភព​នានា​បានឱ្យដឹងថា កូន​ស្វា​មាស​របស់លោក Vincent និង​អ្នកស្រី Danlu នឹង​ប្រសូត​នៅ​ខែកញ្ញា​ខាងមុខនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់