ធ្វើដូចម្ដេចទើបអាចព្យាបាលកែងជើងប្រេះ និងស្ងួតតាមបែបធម្មជាតិ?
នៅពេលដែលស្បែកខ្វះជាតិទឹក វានឹងប្រេះ។ ប្រេះកែងជើងគឺឈឺខ្លាំងណាស់ បើធ្ងន់ធ្ងរអាចចេញឈាមទៀតផង។ ប៉ុន្ដែបញ្ហានេះត្រូវបានដោះស្រាយជាមួយនឹងវីធីខាងក្រោម។
* ម្សៅមេនំបុ័ង ឬ Baking Soda
វាមានលក្ខណៈសម្បត្តិច្រើន និងក៏ជាថ្នាំព្យាបាលប្រេះកែងជើងពូកែស័ក្តិសិទ្ធដែរ។
លាយទឹក ២ ទៅ ៣ ស្លាបព្រាបាយ ជាមួយនឹងម្សៅមេនំបុ័ងក្នុងកម្រិតល្មមចេញជាម្សៅប៉ិៗ។ កូរបញ្ចូលគ្នាឱ្យសព្វ ពាសលើកែងជើង និងទុកចោល ៥ ទៅ ១០ នាទីសឹមលាងជាមួយនឹងទឹកត្រជាក់។
លោកអ្នកអាចដាក់ទឹកត្រឹមមួយលិចជើង ហើយដាក់ម្សៅមេនំប៉័ងកម្រិតល្មមពេញចិត្ត ហើយត្រាំជើង ច្រើននាទីក៏បាន៕
