១. លាងសម្អាតកម្រាលជូតជើងនៅពីមុខទ្វារបន្ទប់ទឹក។
២. ដកត្រនាប់លើចានបង្គន់ រួចយកមកលាងវាឱ្យបានទៀងទាត់។
៣. លាងសម្អាតគែមៗជុំវិញបង្គន់។
៤. ប្រើគ្រឿងផ្សំទាំងនេះដើម្បីសម្អាតបង្គន់ឱ្យស្អាត
- ទឹក ៧ លីត្រ
- ទឹកខ្មេះ ១/៤ នៃកែវ
- ម្សៅមេនំបុ័ង ឬ Baking Soda ១/៤ នៃកែវ
- ម្សៅសាប៊ូបន្តិចបន្តួច
លាយម្សៅមេនំបុ័ង ជាមួយនឹងទឹក បន្ទប់មកយកអេប៉ុងជ្រលក់និងដុសលើផ្ទៃចានបង្គន់ និងបន្ទប់ទាំងមូលត្រង់កន្លែងណាមានស្នាមប្រឡាក់។ ទុកចោល ៣ - ៤នាទី។ បន្ទាប់មកយកទឹកខ្មេះលាយជាមួយនឹងទឹកអំបាញ់មិញ បាញ់ពីលើថែម សឹមលាងទឹកតាមក្រោយ៕
