adverise with khmeread Image3

បាត់កូនស្រី៥ថ្ងៃ តាមរកឃើញចាប់ដាក់រថយន្តថាមានករណីចាប់ជំរិតមនុស្ស ផ្អើលឈុល(មានវីដេអូ)

    ភ្នំពេញ ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់រត់ចេញពីផ្ទះ៤ទៅ៥ថ្ងៃទៅរស់នៅជាមួយសង្សារ ហើយត្រូវក្រុមគ្រួសារតាមទាន់ បានចាប់រុញចូលរថយន្តបង្កឱ្យមានការភ្ញាក់ផ្អើលថាមានករណីចាប់ជំរិតមនុស្សធ្វើឱ្យសមត្ថកិច្ចទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ ចុះជួយអន្តរាគមន៍ ភ្លូកទឹក
ភ្លូកដីដោយគ្រប់ខណ្ឌបានដាក់គោលដៅត្រួតពិនិត្យតាមផ្លូវ។

    ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ នៅចំណុច ផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ យឹម សារ៉ាន់អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីចាប់មនុស្សដាក់ចូលរថយន្ត លោកបានបញ្ជាឱ្យកម្លាំងរបស់លោក ចេញស្កាត់គ្រប់ច្រកល្ហក និងបានប្រកាសតាមវិទ្យុទាក់ទងគ្រប់បណ្តាខណ្ឌទូទាំងរាជធានីភ្នំពេញជួយធ្វើអន្តរាគមន៍។

    លោកអធិការបន្តថា លុះក្រោយមកលោកបញ្ជាក់បន្ថែមទៀតថា ករណីនេះមិនមែនជាករណីចាប់ជំរិតអីទេ គ្រាន់តែឪពុកម្តាយមកនាំកូនទៅផ្ទះវិញតែប៉ុណ្ណោះ។

    ប្រភពពីស្ត្រីត្រូវជាម្តាយបានរៀបរាប់ថា គាត់បានបាត់កូនស្រីកូនស្រីឈ្មោះ គោក ចិន្តា អាយុ១៤ មុខរបរជាសិស្ស បានបាត់ចេញពីផ្ទះ៤ទៅ៥ថ្ងៃហើយ និងបានដាក់ពាក្យបណ្តឹងទៅអធិការប៉ូលិសខណ្ឌដង្កោ ហើយបានបន្តតាមរកគ្រប់កន្លែង។ 

    លុះមកដល់វេលាខាងលើ ក៏បានឃើញកូនស្រីកំពុងនៅជាមួយយុវជនម្នាក់ មានឈ្មោះ ជា ភក្តី អាយុ១៧ឆ្នាំស្នាក់នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងនៅចំណុចខាងលើក៏ចាប់ដាក់រថយន្តក្នុងបំណងនាំទៅអធិការខណ្ឌដង្កោដើម្បីដកពាក្យបណ្តឹងចេញវិញ៕


 

adverise with khmeread

មតិយោបល់