adverise with khmeread Untitled 1

ទាំងនេះ​ជា​ទិដ្ឋភាព​មុន​និង​ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​មី​យ៉ាន់​ម៉ា ដែល​បំផ្លាញ​វត្ត​ប្រាសាទ​នៅ​ឧទ្យាន​បុរាណវត្ថុ Bagan ដ៏​ល្បី​

    ​រញ្ជួយ​ដី ៦,៨ រិ​ច្ឆ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​បាន​វាយប្រហារ​មី​យ៉ាន់​ម៉ា​ភាគ​កណ្តាល​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៣ នាក់ និង​បំផ្លាញ​វត្ត​ប្រាសាទ​យ៉ាងតិច​៦០​ប្រាសាទ​ក្នុង​ទីក្រុង​បុរាណ Bagan​។​

​    ​វត្ត​ប្រាសាទ​ទាំងនោះ​ត្រូវបាន​សង់​ឡើង​នៅ​ចន្លោះ​សតវត្សរ៍​ទី ១១ និង ១៣ ដល់ ហើយ​វា​មាន​ចំនួន​ទៅ​ជាង ២.២០០ ប្រាសាទ​ឯណោះ​គ្រាន់តែ​ក្នុង​ឧទ្យាន​បុរាណវត្ថុ​មួយ​នេះ​។ ទីក្រុង​នេះ​ត្រូវបាន​ចាត់ទុកជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដូច​អង្គរវត្ត​ដូច្នោះ​ដែរ និង​ជា​កន្លែង​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី​គ្រោង​ប្រែក្លាយ​ឱ្យ​ល្បី​ជាង​ប្រាសាទអង្គរវត្ត​ទៅទៀត​។ 

​    ​ប៉ុន្តែ​គួរឱ្យ​សោកស្តាយ រញ្ជួយ​ដី​ដ៏​ចង្រៃ​ដែល​វាយប្រហារ​នៅ​តំបន់ Chauk ឆ្ងាយ​ពី​ឧទ្យាន​បុរាណវត្ថុ​នេះ​ត្រឹម ៣០ គីឡូម៉ែត្រ បាន​បង្ក​ការខូចខាត​មិន​នឹកស្មាន​ដល់​មកលើ​តំបន់​ដ៏​អស្ចារ្យ​នេះ​។ 

​    ​ខាងក្រោម​នេះ​ជា​រូបភាព​មួយចំនួន ដែល​ប្រៀបធៀប អំឡុង​ពេលមុន និង​ក្រោយ​រញ្ជួយ​ដី​មកលើ​វត្ត​ប្រាសាទ​នៅ​តំបន់​ទីក្រុង​បុរាណ Bagan៕

adverise with khmeread

មតិយោបល់