adverise with khmeread Unnamed %281%29

ស្រវឹងស្រាបើករថយន្តហាយឡែនឌ័របុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយផ្ទាំង (មានវីដេអូ)

    ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវមួយផ្ទាំងបានរងការខូចខាត ដោយសារតែរថយន្តបង្កម៉ាកហាយឡែនឌ័រ ម្ចាស់វាស្រវឹងស្រាបើកបុកពេញទំហឹងកាលពីវេលាម៉ោង១១ និង​៣០​នាទី​យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងការងារ តាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

    តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ​ 2AB-3037 បើកបរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី ទិសដៅកើតទៅលិចក្នុងល្បឿនលឿន ហើយដោយសាតែម្ចាស់ស្រវឹងផងនោះក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូងបណ្ដាលឱ្យបាក់អស់ចំនួន១កង់រីឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេងរងការខូចខាត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តស្ទួចរបស់ប៉ូលិសចរាចរណ៍ក្រុងយកទៅរក្សាទុក​ ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់