adverise with khmeread 1

យោធាពាក់ស័ក្តិ៥ស្រវឹងស្រាបើករថយន្តបុកអ្នកលក់ដូរលើចិញ្ចើមផ្លូវ

    ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​កូរ៉ូឡា ទៅបុក​ឥ​វ៉ាន់​ដែល​គេ​ដាក់លក់​លើ​ចិញ្ចើមផ្លូវ​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
     សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កូរ៉ូឡា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-6120 បើកបរ​ដោយ​បុរស​ម្នាក់​ជាម​ន្ត្រី​យោធា​ពាក់​ស័​ក្ត​៥ ដោយ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោគជាំ​បើក​តាម​បណ្តោយ ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​លិចទៅ​កើត​រេ​ពេញ​ផ្លូវ ។​
    លុះ​ពេល​មល​ដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ទៅបុក​ឥ​វ៉ាន​ដែល​គេ​លក់​លើ​ចិញ្ចើមផ្លូវ​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​ឡើយ​។​
     ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សង ខាង ប៉ុន្តែ​ដោយសារតែ​មិន​ត្រូវរ៉ូវ​គ្នា សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមនរ​ង់​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់