adverise with khmeread Unnamed %282%29

រថយន្តតាកូម៉ាបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវត្រូវរថយន្តផ្សេង មកបុកពីក្រោយថែមទៀតខ្ទេច

    ភ្នំពេញ​ ៖ បុរសជនជាតិបរទេសម្នាក់ បានបើករថយន្តតាកូម៉ាមួយគ្រឿងក្នុងល្បឿនលឿនជ្រុកបុកក្បាលនាគរងការខូចខាត ហើយត្រូវបានរថយន្ត Ranger Rover មកបុកពីក្រោយថែមទៀតខ្ទេច តែសំណាងមិនបណ្តាលឱ្យមានអ្នករងរបួស។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦​ នៅចំណុចគល់ស្ពានអាកាស៥មករា ខាងជើងស្ថិតក្នុងសង្កាត់ទឹកល្អក១​ ខណ្ឌទួលគោក។

    តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកតាកូម៉ា​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-6956 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានម្នាក់ទៀតរួមដំណើរជាមួយ​ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។

    ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវភ្លាមនោះក៏មានរថយន្តម៉ាក Ranger​ Rover ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2AB-7138 ធ្វើណើរមកពីក្រោយមកបុកចំពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងងខាងតែមិនមានអ្នករបួស។
​      
    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់បែងយកទៅរក្សាទុកនៅ អធិការដ្ឋានប៉ូលិសខណ្ឌទួលគោលរង់ចាំដោះស្រាយពេលក្រោយ៕

adverise with khmeread

មតិយោបល់