adverise with khmeread Unnamed

ទំនងស្រវឹងបើករថយន្ដកាមរីបាឡែនបុករនាំងដែកពុះចែកទ្រួងផ្លូវបាក់អស់៥ផ្ទាំង

    ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដកាមរី (បាឡែន) បុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន៥ផ្ទាំង ហើយរថយន្ដដាច់កាឡេខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។

    គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង២០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងមុខអតីតសណ្ធាគារ ព្រីនសេស តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវលេខ២២៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កម៉ាក កាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1648 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង និងរួមដំណើរជាមួយនារីពីរនាក់ចេញពីញ៉ាំអាហានៅហាងមួយកន្លែងតាមបណ្ដោយផ្លូវលេខ២៤០ ហើយបានបត់ស្ដាំឡើងមហាវិថីព្រះមុនីវង្សទិសដៅពីត្បូងទៅជើង។
   
    ពេលដែលបើកបានប្រហែល៣០០ម៉ែត្ររថយន្ដក៏រេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ដួលដល់ដីចំនួន៣ផ្ទាំង និង២ផ្ទាំងទៀតខូចខាតបន្តិចបន្ទួច ចំណែករថយន្ដដាក់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចតែមិន​ បណ្ដាលឱ្យអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។

    ប្រភពបានបន្តថា ក្រោយពីបង្កហេតុរួចម្ចាស់រថយន្ដបានព្យាយាមរយ៊ែរថយន្ដថយក្រោយបំណងបើកចេញពីកន្លែងកើតហេតុតែដោយរថយន្ដដាច់កាឡេទើបមិនអាចថយក្រោយបាន។ ក្រោយមកទើបអ្នកជិះនៅក្នុងរថយន្ដទាំងអស់បានចុះពីរថយន្ដហើយបានគេចខ្លួនបាត់។
   
    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញ ចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
 

adverise with khmeread

មតិយោបល់