adverise with khmeread Unnamed %282%29

ជិះម៉ូតូបញ្ច្រាសទិសឆ្លងផ្លូវជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ របួសបាក់ជើងម្នាក់សន្លប់ម្នាក់(មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់បាក់ជើងនិងម្នាក់ទៀតសន្លប់ ដោយសារពួកគាត់ជិះម៉ូតូឌុបគ្នា ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍ ហើយឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុក រថយន្តកាមរីឆ្លាមដែលកំពុងតែបត់ឆ្វេងឆ្លងផ្លួវដែរចំពីមុខពេញទំហឹង។

    គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយបថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចវត្តទឹកថ្លាស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាករីប៊ែល ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-5351ជិះដោយបុរសពីរនាក់ តាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងទិសបញ្ច្រាស់ទិសចរាចរណ៍។
   
    លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើ បានបើកបន្ថែមល្បឿនបំណងឆ្លងផ្លូវទៅខាងស្ដាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ 2U-  6290 បើកបរដោយបុរសម្នាក់ដែលកំពុងតែបត់ឆ្លងផ្លូវដែរ ធ្វើឱ្យម៉ូតូជ្រុលទៅបុកចំពីមុខរថយន្តបណ្ដាលឱ្យម៉ូតូខ្ទាត ហើយម្ចាស់ម៉ូតូម្នាក់រងរបួសបាក់ជើងខាងស្ដាំ និងម្នាក់ទៀតអង្គុយពីក្រោយសន្លប់ឈឹង។

    ចំណែកម៉ូតូខូចខាតបាក់ចង្កៀងភ្លើងបំភ្លឺផ្លួវខាងមុខនិងកំពិតធុងសាំង ឯរថយន្តវិញខូចខាតកំពិតកាងមុខតែមិនមានរបួសដល់អ្នកបើកបរនោះទេ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះខាងម៉ូតូទាំងពីរនាក់ត្រូវ បានបញ្ជូនទៅគ្លីនិកឯកជនដើម្បីសង្គ្រោះរីឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ រង់ចាំការដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread

មតិយោបល់