adverise with khmeread Unnamed %282%29

ចោរអំបុកចោរអំបែងលួចកង់ក៏ជាប់ខ្នោះ

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែវបានបង្ក្រាបជនសង្ស័យលួចកង់ម្នាក់កាលពី ថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទីយប់ នៅចំណុចមុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រិន ធីឌី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ និងមុខរបរកម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យឈ្មោះ ហែម សុធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជូល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។

    ប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ឫស្សីកែវ បានឃើញមុខសញ្ញាចាស់ជិះកង់មានការសង្ស័យ ក៏ឃាត់ស្របពេលនោះម្ចាស់កង់ក៏មកពីក្រោយដែរ បានឃើញកង់ហើយប្រាប់សមត្ថកិច្ចថា ជនសង្ស័យនេះលួចកង់គាត់ ហើយសមត្ថកិច្ច ក៏បាននាំជនសង្ស័យមកប៉ុស្តិ៍ធ្វើការសាកសួរ។

    បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នពេញចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់