adverise with khmeread Unnamed

ឃាត់បុរសអ្នករត់ម៉ូតូឌុបម្នាក់ពាក់ព័ន្ធថ្នាំញៀន

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែវបានបង្ក្រាបករណីរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ នាថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោង០២រំលងអាធ្រាត្រនៅចំណុចផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនម្នាក់ និងដកហូតថ្នាំញៀនមួយចំនួន។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោ វ៉ាន់ បូរ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌប់   ដកហូតបានម្សៅក្រាមពណ៌ស២កញ្ចប់តូច បំពង់កែវសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០៩ និងម៉ូតូម៉ាកC១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-6597។

    បច្ចុប្បន្នប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread

មតិយោបល់