adverise with khmeread 4

នារីម្នាក់ទំនងជាស្រវឹងស្រាបើករថយន្យ Lexus ធ្លាក់ការដ្ឋានផ្លូវ

     ភ្នំពេញ ៖ នារី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង​បត់​បណ្តាលឱ្យ​ធ្លាក់​ចូលក្នុង​ការដ្ឋាន​ផ្លូវ​រង​ការខូចខាត សំណាងល្អ​មិនមាន​អ្នករងរបួស ។​
     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​លេខ​5K ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​
     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​
​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5767 បើកបរ​ដោយ​នារី​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ទិសដៅ​ពី​កើ​តទៅ​លិច​។​
     លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​មិនមាន​មើលមុខ​ក៏​ធ្លាក់​ចូលក្នុង​ការដ្ឋាន​ផ្លូវ​បណ្តាលឱ្យ​រង​ការខូចខាត​រថយន្ត សំណាងល្អ​អ្នកបើកបរ​មិន​រងរបួស​នោះទេ ។​
     ក្រោយមក​ម្ចាស់​រថយន្ត​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ឱ្យមក​ស្ទូច​យកទៅ​ធ្វើ ហើយ​សមត្ថកិច្ច​ក៏បាន​ហាមឃាត់​អ្វី​នោះទេ ដោយសារតែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ៕​

adverise with khmeread

មតិយោបល់