adverise with khmeread Unnamed %281%29

ជនរងគ្រោះចាប់បានចោរលួចម៉ូតូប្រគល់ឱ្យប៉ូលិស

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើឃាត់​​ នាថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង១២ បានទទួលជនសង្ស័យពីជនរងគ្រោះពាក់ព័ន្ធករណីលួច យកម៉ូតូ​កាលពីថ្ងៃទី១២សីហាឆ្នាំ២០១៦ វេលាម៉ោង៧យប់។

    ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ​​ បានឱ្យដឹងថា ប៉ូលិសបាន​ទទួល​​ឃាត់​ខ្លួន​​​ជន​សង្ស័យម្នាក់ ឈ្មោះ ចេង ជំនិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់​នៅផ្ទះគ្មានលេខ ផ្លូវ​លំភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទលួច យកម៉ូតូរបស់ ជន រងគ្រោះឈ្មោះ ភឹម ស្រីនាថ ភេទស្រី ជនជាតិខ្មែរ មុខរបរកម្មករកាត់ដេរ ស្នាក់​នៅផ្ទះជួល ផ្លូវ​លំភូមិ កំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប៉ូលិសបន្តថា ម៉ូតូនេះត្រូវបានចោរលួចកាលពី​ថ្ងៃទី១២​ សីហា ឆ្នាំ២០១៦ វេលាម៉ោង៧យប់នៅចំណុចមុខផ្ទះ​លេខ៣៩ ផ្លូវ​លំ ភូមិ ព្រែកតាគង់ ​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះប៉ូលិសបានចាប់យកវត្ថុតាង ម៉ូតូ០១​គ្រឿង​ម៉ាក អាយខន ពណ៌ទឹកប៊ិច លេខតួ+លេខម៉ាស៊ីន ០០១០២៧៨ ពាក់ស្លាកលេខ ភ្នំពេញ 1X-7900  ជាម៉ូតូរបស់ជនរងគ្រោះ៕



adverise with khmeread

មតិយោបល់