តាមស្ថិតិចុងក្រោយពីវេបសាយ Channelnewsasia បានឱ្យដឹងថា វត្តប្រាសាទប្រមាណ ១៧១ ក្នុងចំណោមប្រាសាទជាង ២.៥០០ បានរងការខូចខាត ក្នុងគ្រោះរញ្ជួយដី ៦,៨ រិច្ឆទ័រ ដែលវាយប្រហារមីយ៉ាន់ម៉ា ភាគកណ្តាលកាលពីថ្ងៃពុធ។
អ្វីដែលគេកត់សម្គាល់កាលពីម្សិលមិញគឺមានចេតិយបុរាណមួយដែលល្បីល្បាញគួរឱ្យកត់សម្គាល់ដែរនោះក៏ស្ថិតក្នុងចំណោមប្រាសាទដែលខូចខាតដែរ។ បន្ទាប់ពីហេតុការណ៍នេះគេសង្កេតឃើញដុំមាស និងពេជ្រធ្លាក់ចេញពីចេតិយនេះផងដែរ៕
