adverise with khmeread 1

ផឹកស៊ីឈ្លោះវាយគ្នារបួស៣នាក់ឃាត់ខ្លួនម្នាក់

    ភ្នំពេញ ៖ មានករណីកើតអំពើហិង្សាដោយចេតនា វាយទៅវិញទៅមកបណ្ដាលឱ្យមានរបួសស្នាមនៅយប់ថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង៤ និង៥នាទីល្ងាច នៅចំណុចក្នុង ផ្សារសុភមង្គល មុខបន្ទប់ជួល ផ្លូវលំ ក្រុមទី១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែប៉ូលិសឃាត់ខ្លួនបានម្នាក់។

    ប៉ូលិសនិយាយថា ជនរងគ្រោះចំនួន០២នាក់មាន ១.ឈ្មោះ សុំ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បីរបួស ចំលើចង្កេះខាងស្ដាំ០១កន្លែង (របួសស្រាល) ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និង ២.ឈ្មោះ អៀច សុផាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី របួសចំកណ្ដាលកប្បាល០១កន្លែង ( របួសស្រាល)​ ព្យាបាលនៅផ្ទះ។

    ចំណែកជនសង្ស័យ១.ឈ្មោះ នៅ កុសល់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក របួស ហើមពកថ្ងាស់លើចញ្ចើមខាងឆ្វេង​ និងហើមពកកណ្តាលក្បាលរបួសស្រាល (ឃាត់ខ្លួន)។

    ប៉ូលិសបន្តថា ដំបូងភាគីទាំងពីរក្រុមផឹកស៊ិនៅបន្ទប់ជួលរៀងខ្លួន ហើយទាស់សម្តីគ្នាក៏វាយគ្នារងគ្រោះរៀងៗខ្លួនភាគីម្ខាង (របួសធ្ងន់ជាង)និងភាគីម្ខាងទៀត (របួសស្រាល)។ ភ្លាមនោះកម្លាំងល្បាតអធិការដ្ឋានខណ្ឌ និងប៉ុស្តិ៍អន្តរាគមន៍ឃាត់ជនសង្ស័យតែម្ដង។

    ក្នុងករណីខាងលើនេះអធិការដ្ឋានខណ្ឌនិងប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ នៅ កុសល់ ទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់