adverise with khmeread 1

​ញាក់សាច់​! Leicester មាន​កិត្តិយស​ជាប់​ក្នុង Pot ទី​១ ជាមួយ Barcelona សម្រាប់​ការចាប់​ពូ​ល Champions League យប់​នេះ​

​    ​ដោយមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ពេញនិយម​ខ្លាំង​ជាង​ការប្រកួតប្រជែង​ក្របខ័ណ្ឌ​បាល់ទាត់​ផ្សេងៗ Champions League បាន​ក្លាយជា​ចំណី​ចក្ខុ​ដែល​អត់​មិនបាន​សម្រាប់​ប្រិយមិត្ត​បាល់ទាត់ ជាពិសេស​គឺ​អ្នកគាំទ្រ​ក្លឹប​របស់ខ្លួន​ដែលមាន​វត្តមាន​ក្នុង​ក្របខ័ណ្ឌ​នេះ​តែម្តង​។ ហើយ​ការចាប់​ពូ​ល Champions League នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី ២៥ នេះហើយ​។​

​    ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អឺរ៉ុប​នឹងត្រូវ​បាន​ចាប់​ពូ​ល​។ សម្រាប់​ក្រុម​អង់គ្លេស Leicester City ដែលជា​ក្រុម​ថ្មីថ្មោង​នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ CL ក្នុងចំណោម​ក្រុម​កំពូលៗ​ផ្សេងទៀត ស្របពេល Manchester City បាន​ឆ្លង​មក​វគ្គ​ជម្រុះ​តាម​ពូ​ល​ដែរ​បន្ទាប់ពី​បំបាក់​ជើង​ខ្លាំង​រូ​ម៉ា​នី Steaua Bucharest ក្នុង​វគ្គ Play Offs ទាំង ២ ជើង​។ ក្រុម ២ ខាងលើ​ក៏ត្រូវ​បាន​ចូលរួម​ដោយ Arsenal និង Tottenham ផងដែរ​។​

​    ​ដូច្នេះ តើ​គេ​ចាប់​ពូ​ល Champions League នៅពេលណា​?
​    ​ការចាប់​ពូ​ល Champions League នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ទីក្រុង Monaco នៅ​ថ្ងៃទី ២៥ ខែសីហា​នេះ នៅវេលា​ម៉ោង ១១ យប់​នៅ​ប្រទេស​កម្ពុជា​។​

​    ​តើ Arsenal, Manchester City, Leicester និង Tottenham ស្ថិតក្នុង Pot ណាខ្លះ​?
​    ​Leicester ស្ថិតក្នុង Pot ១ ព្រោះ​ពួកគេ​ជា​ម្ចាស់​ជើងឯក Premier League​។ ក្រុម​កញ្ជ្រោង​នឹងចូលរួម​ដោយ​ក្រុម​ខ្លាំងៗ​ដូចជា Barcelona, Bayern Munich, Juventus, Benfica, Paris Saint-Germain និង CSKA Moscow​។ រីឯ Arsenal និង Manchester City ស្ថិតក្នុង Pot ២ ខណៈ Spurs ស្ថិតក្នុង Pot ៣​។​

​    ​តើ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League នឹង​ចាប់ផ្តើម​នៅពេលណា​?
​    ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League ជុំ​ទី ១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៣ និង ១៤ ខែកញ្ញា ហើយ​ការប្រកួត​ជុំ​ទី ៦ នឹង​លេង​នៅ​ថ្ងៃទី ៦ និង ៧ ខែធ្នូ​។​

​    ​តើ​គេ​ចាប់​ពូ​ល​យ៉ាងដូចម្តេច​?
​    ​ក្រុម​ដែល​នៅ Pot ជាមួយគ្នា​មិនអាច​ប្រកួត​ជាមួយគ្នា​បានទេ ហើយ​ក្រុម​ដែល​មកពី​សហព័ន្ធ​បាល់ទាត់​តែមួយ​ក៏​មិនអាច​លេង​ជាមួយគ្នា​បានដែរ​។ ក្រុម​មកពី​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​មិនអាច​លេង​ជាមួយគ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ឡើយ​ដោយសារ​ការសម្រេច​រប​ស់​គណៈកម្មាធិការ​ប្រតិបត្តិ UEFA​។​

​    ​តើ​ក្រុម​ណា​ដែល​ជោគ​ជ័​ជាងគេ​នៅ CL?
​    ​ក្រុម​ម្ចាស់​ជើងឯក​បច្ចុប្បន្ន Real Madrid គឺជា​ក្រុម​ជោគជ័យ​ជាង​ក្នុង​ប្រវត្តិសាស្ត្រ Champions League​។ ជ័យជម្នះ​របស់ Real ទៅលើ Atletico Madrid កាលពី​ខែឧសភា​កន្លងទៅ បាន​ជួយ​ឱ្យ​ពួកគេ​លើក​ពាន CL លើក​ទី ១១​។ ក្រុម​ដែល​លើក​បាន​ច្រើន​បន្ទាប់​គឺ AC Milan ចំនួន ៧ និង Bayern Munich ចំនួន ៥៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់