adverise with khmeread 1

Lord Bendtner ជិត​វិល​ត្រឡប់មក​អង្រួន​អង់គ្លេស​វិញ​ហើយ​

​    ​យោងតាម​វេ​ប​សាយ ESPNFC បានឱ្យដឹងថា អតីត​ខ្សែប្រយុទ្ធ Arsenal កីឡាករ Nicklas Bendtner ដែល​ទទួលបាន​ការគាំទ្រ និង​ពេញនិយម​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​រហស្សនាម​ថា "Lord Bendtner" កំពុង​ត្រៀមខ្លួន​ដើម្បី​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​អង់គ្លេស​ម្តងទៀត ប៉ុន្តែ​ជាមួយ​ក្លឹប Queens Park Rangers ដែល​នៅ​ក្របខ័ណ្ឌ Championship​។​

​    ​បច្ចុប្បន្ន កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក​វ័យ ២៨ ឆ្នាំ​រូបនេះ កំពុង​ដើរទា​ត់​ខ្យល់​បន្ទាប់ពី​ក្រុម Wolfsburg បាន​ទាត់ចោល​កាលពី​ខែមេសា ខណៈ​គាត់​នៅសល់​កុងត្រា ១ ឆ្នាំ​ជាមួយ​ក្លឹប​។​

​    ​ទោះយ៉ាងណា គ្រូបង្វឹក QPR លោក Jimmy Floyd Hasselbaink កំពុងធ្វើការ​យ៉ាងសកម្ម​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ប្រយុទ្ធ​របស់លោក ហើយ Bendtner គឺជា​កីឡាករ​ដែល​លោក​កំពុង​សម្លឹង​ឃើញ​ដោយសារ​បទពិសោធន៍​និង​សមត្ថភាព​ក្រាស់ក្រែល​របស់គេ​៕

ប្រភព៖ ESPNFC

adverise with khmeread

មតិយោបល់