adverise with khmeread 0

ជាការប្រកួតលាគ្នាចុងក្រោយ? Joe Hart ស្រក់ទឹកភ្នែករំភើបចិត្តដោយសារអ្នកគាំទ្រស្រែកច្រៀងឈ្មោះរបស់ខ្លួន

    ​Joe Hart  ត្រូវ​ផ្តល់ឱកាស​ឱ្យ​ពាក់​ស្លាក​ប្រធាន​ក្រុម​នៅក្នុង​ការប្រកួត​ដែល​អាច​ជាការ​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​សម្រាប់​មេឃ​ខៀវ  Manchester City ក្នុងជំនួប​ជាមួយ Steaua Bucharest កាលពី​យប់​ថ្ងៃ​ពុធ ហើយ​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប​ក៏បានផ្តល់​ជូនទៅ​ដល់​កីឡាករ ដែល​បាន​បម្រើ​ការងារ​ដល់​ក្លឹប​យូរ​ជាងគេ​រូបនេះ​ជាមួយនឹង​ការគោរព​ស្រឡាញ់​ចេញពី​ចិត្ត​របស់​ពួកគេ​ផងដែរ​។​

​    ​រាល់​ការប៉ះបាល់​នៅ​នឹង​ជើង​របស់គាត់​តែង​ទទួល​បានការ​សាទរ និង​បន្ទាប់ពី​ការទា​ត់បាល់​ចេញទៅ​លើ​មួយ​ជើងៗ ក៏​ពួកគេ​បាន​ស្រែក​សម្រែក​ដដែលៗ​ថា "Joe Hart គាត់​នឹង​ប៉ះ​សេ​បាល់ ពេលដែល​គាត់​ចង់​"​។​

​    ​បន្ទាប់មកទៀត ក្នុង​នាទី​ទី ៦៦ ហ្វូង​អ្នកគាំទ្រ​ចាប់ផ្តើម​ស្រែក​ក្នុង​ច្រៀង​រួមគ្នា​ថា "​ក្រោកឈរឡើង ប្រសិនបើ​អ្នក​ស្រឡាញ់ Joe Hart"​។ អ្នកចាំទី​រូបនេះ បាន​ជូត​ទឹកភ្នែក​របស់គាត់​ចេញ​ដែល​សើម​នៅលើ​រង្វង់​ភ្នែក​របស់ខ្លួន ខណៈដែល​គាត់​កំពុង​ផ្តោតអារម្មណ៍​ទៅលើ​ការប្រកួត​របស់គាត់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់