adverise with khmeread Putin obama

រុស្ស៊ី​ព្រមាន​អាមេរិក​កុំឱ្យ​ទាក់ទង​ជាមួយ​ភេរវជន​

    ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កុំឱ្យ​ទាក់ទង​ជាមួយនឹង​ក្រុម​ភេរវកម្ម​ក្រៅច្បាប់ Jabhat Fatah Al-Sham ដែល​អាច​នាំឱ្យ​មានការ​បង្កើត​ក្រុម​ភេរវកម្ម​ដ៏​សាហាវ​មួយ​ផ្សេងទៀត​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែង​ការ​របស់​ក្រសួងការបរទេស​និយាយ​កាលពី​ថ្ងៃ​អង្គារ​។​

​    ​ក្នុង​សេចក្ដីថ្លែងការណ៍​នោះបាន​ចោទ​ជា​សំណួរ​មួយ​ទៀតថា "​តើ​នេះ​ជា​ស្អី​: អាមេរិក​គ្មាន​អំណាច ឬ មាន​នរណាម្នាក់​ចង់អូ​ស​បន្លាយពេល​នៃ​ជម្លោះ​? ការប៉ុនប៉ង់​លេងល្បែង​នេះ​ជាមួយនឹង​ទ័ព Nusra Front អាច​នាំឱ្យមាន​ការបង្កើត​នូវ​ក្រុម​ភេរវកម្ម​ដ៏​ធំ​មួយ​ផ្សេងទៀត​បាន​"​។​

​    ​ក្រសួងការបរទេស​បាន​បន្ថែមទៀតថា អាមេរិក​ជានិច្ចកាល​តែងតែ​ស្វែងរក​ផ្លូវ​ថ្មី​ដើម្បី​ពន្យារពេល​ឱ្យ​អង្គការ​ភេរវកម្ម​។​

​    ​វ៉ាស៊ីនតោន​ឯកភាព​ថា​ក្រុម Nusra Front ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅជា Jabhat Fatah Al-Sham គឺជា​អង្គការ​ភេរវកម្ម​មួយ ប៉ុន្តែ​សុខចិត្ត​មិន​បើក​ការវាយប្រហារ​លើ​ក្រុម​នេះ​ទេ​។​

​    ​ថ្មីៗ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោក Maria Zakharova បាន​និយាយថា អាមេរិក​កាលពី​ខែកុម្ភៈ​ដោយ​សន្យាថា ត្រូវការ​ពេល​ពីរ​សប្ដាហ៍​ដើម្បី​ចាកចេញ​ពី​ក្រុម​ភេរ​វករ​នោះ និង​បាន​ហៅថា​ពួក​ភេរវកម្ម​នោះ​ថា ជា​គូប្រឆាំង​ធម្មតា​ប៉ុណ្ណោះ​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់