adverise with khmeread Your morning

នេះ​គឺជា​រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវធ្វើ​ពេល​ភ្ញាក់​ពី​គេង​!

    ​ការ​សន្ធឹងដៃជើង​គឺជា​រឿង​ដែល​គ្រប់គ្នា​តែងតែ​ធ្វើ​មុនគេ​បន្ទាប់ពី​ភ្ញាក់​ពី​គេង​តាម​សភាវគតិ​របស់​មនុស្ស​ម្នាក់ៗ​។ ប៉ុន្តែ​ហេតុអ្វី​បានជា​អ្នកធ្វើ​វា​? ព្រោះ​វា​ធ្វើឱ្យមាន​អារម្មណ៍ល្អ ជួយ​យើង​ឱ្យ​ក្រោក​ពី​គេង​ភ្លាមៗ និង​ជួយ​ជំរុញ​ភាពរហ័សរហួន​និង​ចលនា​ក្នុង​សាច់ដុំ និង​សន្លាក់​។ លើសពីនេះ​ទៀត ការ​សន្ធឹងដៃជើង​នៅ​ជួយ​បង្កើន​ចលនា​ឈាម​រត់ និង​បន្ធូរបន្ថយ​ភាព​តានតឹង​ទៀតផង​។ វា​ជួយ​ឱ្យ​រាងកាយ​យើង​បំពេញ​មុខងារ​បានល្អ​។ តែ​ទោះយ៉ាងណា ត្រូវ​សន្ធឹងដៃជើង​ល្មមៗ ព្រោះ​បើ​សន្ធឹង​ខ្លាំងពេក​អាចធ្វើឱ្យ​រួយ​សាច់ដុំ ឬ​សរសៃ​។

១. សម្រួល​លំហូរ​ឈាម​ឱ្យ​ល្អប្រសើរ​
​    ​ការ​សន្ធឹងដៃជើង​នៅពេល​ព្រឹក​ជួយ​បង្កើន​ចលនា​ឈាម​រត់​និង​ផ្តល់ឱ្យ​អ្នក​នូវ​ថាមពល​ដើម្បី​ងើប​ចេញពី​គ្រែ​ឆាប់រហ័ស​។ បន្ទាប់ពី​ភ្ញាក់​ពី​គេង កម្រិត​បេះដូង​មាន​អត្រា​ទាប​បំផុត ដូច្នេះ​ការ​សន្ធឹងដៃជើង​នឹង​ជួយ​ឱ្យ​ឈាម​រត់​បាន​លឿន និង​ហូរ​សព្វ​ទៅកាន់​សាច់ដុំ និង​ចុងដៃចុងជើង​។ ចលនា​ឈាម​រត់​ល្អ​នឹង​ជួយ​ឱ្យ​រាងកាយ​រហ័សរហួន និង​បំពេញ​មុខងារ​បានល្អ​ពេញ​មួយថ្ងៃ​។ អ្នក​នឹងមាន​អារម្មណ៍​រស់​រវើក និង​ស្រស់ស្រាយ​។

២. បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង​
​    ​ការកាត់បន្ថយ​ស្ត្រេ​ស​និង​ភាព​តានតឹង​គឺជា​អត្ថប្រយោជន៍​មួយទៀត​ពី​ការ​សន្ធឹងដៃជើង​។ ប្រសិនបើ​អ្នក​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង​មុនពេល​ចូលដល់​ថ្ងៃ​ធ្វើការ​ដ៏​ស្ត្រេ​ស ត្រូវ​សន្ធឹងដៃជើង​ឱ្យបាន​ពីរ​បី​នាទី​រាល់ពេល​ព្រឹក​។ ត្រូវ​សន្ធឹងដៃជើង​យ៉ាងតិច​បំផុត ៣០ វិនាទី​ដើម្បីឱ្យ​សាច់ដុំ​ធ្វើការ​ស្រួល បន្ទាប់មក​បន្ធូរ​វា​វិញ រួច​ដកដង្ហើម​ធម្មតា​។

៣. ធ្វើឱ្យ​ធូរ​សាច់ដុំ​
​    ​ក្រោយពី​គេង​រយៈពេល​យូរ​សាច់ដុំ​របស់​អ្នក​នឹងមាន​សភាព​តឹង​។ ហេតុដូច្នេះ​ដើម្បី​មាន​អារម្មណ៍ល្អ ត្រូវ​ពត់ពេន​នៅត្រង់ ក ជើង និង​ខ្នង​។ នៅពេល​សរសៃសសូង​យឺត​ស្រួល​ហើយ​នោះ អ្នកនឹង​ងាយ​ក្រោក​ចេញពី​គ្រែ និង​ងើប​ទៅធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​។​

៤. ធ្វើឱ្យ​ធូរ​សន្លាក់​
​    ​កង្វះ​ចលនា​ប្រចាំថ្ងៃ ការឡើង​ទម្ងន់ កម្សោយ​របប​អាហារ គេង​មិន​គ្រប់គ្រាន់ និង​អាកាសធាតុ​ត្រជាក់ ឬ​សើម​គឺជា​មូលហេតុ​បង្ក​ដ៏​ធំ​ជាប់​សន្លាក់​នៅពេល​ព្រឹក​។ ចលនា​របស់​សន្លាក់​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​តាមរយៈ​ការ​សន្ធឹងដៃជើង​នៅពេល​ព្រឹក រួមទាំង​សន្លាក់​ដែល​ជាប់​ដោយសារ​អសកម្ម​ភាព និង​ឡើង​ទម្ងន់​។ ជាងនេះទៅទៀត ការ​សន្ធឹងដៃជើង​អាចជួយ​បន្ធូរ​សន្លាក់ និង​ផ្តល់​កម្តៅ​ដល់​សាច់ដុំ​និង​សន្លាក់ ហើយ​ថែមទាំង​ជួប​ទប់ស្កាត់​របួស​ដោយ​សារ​ជាប់​ជង្គង់ កែងជើង ខ្នង ឬ​ចង្កេះ​ទៀតផង​។

៥. ត្រូវ​សន្ធឹងដៃជើង​ឱ្យបាន​រាល់ថ្ងៃ​
​    ​ត្រូវ​ព្យាយាម​សន្ធឹងដៃជើង​រៀងរាល់ថ្ងៃ​ជាមួយនឹង​លំ​ហាត់ប្រាណ​ល្មមៗ​ដូចជា​ការដើរ​ជាដើម​។ តាម​វិធី​នេះ អ្នកនឹង​អាច​ចៀសវាង​បាន​នូវ​ការជាប់​សន្លាក់ និង​ឈឺ​សាច់ដុំ​នៅពេល​ព្រឹក​។ លំ​ហាត់ប្រាណ​មួយទៀត​ដែល​អ្នក​អាចដាក់​បញ្ចូល​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​គឺ យ៉ូ​ហ្គា​។ សាច់ដុំ និង​សន្លាក់​ដៃជើង​នឹង​រឹងមាំ​ជាមួយនឹង​ការ​សន្ធឹងដៃជើង​ទៀត​ទាត់​៕

adverise with khmeread

មតិយោបល់