Bastian Schweinsteiger បានធ្វើឱ្យ Jose Mourinho មានការថ្នាំងថ្នាក់ចិត្តមិនស្ទើរនោះឡើយ បន្ទាប់ពីគាត់បានបដិសេធចុះហត្ថលេខាលេងឱ្យក្លឹបផ្សេងក្នុងតំប់អឺរ៉ុប។
បិសាចក្រហម Manchester United កំពុងជួបការលំបាកដើម្បីជម្រុះចោលខ្សែបម្រើជើងចាស់រូបនេះ ដែលត្រូវបាននិរទេសចេញពីឈុតដំបូងដោយ Jose បន្ទាប់ពីរូបគេមិនជាប់ក្នុងគម្រោងរបស់អ្នកចាត់ការថ្មីរបស់គាត់។
តារាបាល់ទាត់ដែលមានបទពិសោធន៍ខ្ពស់ក្នុងឈុតបាល់ទាត់អន្តរជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានបញ្ជាឱ្យទៅធ្វើការហ្វឹកហាត់ជាមួយឈុតបម្រុង ខណៈដែលគាត់ព្យាយាមស្វែងរកក្លឹបផ្សេងទៀតដើម្បីស្នាក់នៅ ប៉ុន្តែគ្មានជម្រើសដទៃសម្រាប់តារាបាល់ទាត់ជើងចាស់វ័យ ៣២ឆ្នាំរូបនេះឡើយ។
ជាមួយនឹងកុងត្រានៅសល់រយៈពេលពីរឆ្នាំក្នុងកិច្ចព្រមព្រៀងជាមួយប្រាក់ឈ្នួលតម្លៃ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ Schweinsteiger នឹងចំណេញប្រាក់ ១០,៤លានផោនក្នុងមួយឆ្នាំ ហើយវាបានក្លាយទៅជាការចំណាយដ៏គ្មានបានការមួយ ដែលពួកគេកំពុងអស់សង្ឃឹមដើម្បីបន្ធូរបន្ថយបញ្ជីចំណាយរបស់ខ្លួន។
ប៉ុន្តែខណៈដែលក្លឹបមួយចំនួនតូចបានបើកទ្វារ ឬមានឆន្ទៈដើម្បីផ្តល់ជូនតម្លៃឈ្នួលដ៏ខ្ពស់របស់គាត់ តារាបាល់ទាត់រូបនេះបានបញ្ចប់ក្តីសង្ឃឹមទាំងនោះវិញ ដោយគាត់និយាយថាគាត់មិនមានចំណាប់អារម្មណ៍ក្នុងការដោះដូរទៅកាន់ក្លឹបដទៃទៀតក្នុងតំបន់អឺរ៉ុបនោះឡើយ។
Schweinsteiger ត្រូវបានទិញយកដោយបិសាចក្រហមពី Bayern Munich សម្រាប់តម្លៃខ្លួន ៦លានផោនកាលពីទីផ្សាររដូវក្តៅមុន បានបញ្ជាក់នៅលើបណ្តាញសង្គម Tweeter របស់គាត់ថា "MUFC នឹងជាក្លឹបចុងក្រោយរបស់ខ្ញុំក្នុងអឺរ៉ុប"។
គាត់បានបន្តទៀតថា "ខ្ញុំគោរពក្លឹបដទៃទៀត ប៉ុន្តែ Manchester United គឺជាក្លឹបតែមួយគត់ដែលអាចធ្វើឱ្យខ្ញុំចាកចេញពី Bayern Munich។ ខ្ញុំនឹងត្រៀមខ្លួនជាស្រេច ប្រសិនបើក្រុមត្រូវការខ្ញុំ។ នេះគឺជាអ្វីៗទាំងអស់ដែលខ្ញុំអាចនិយាយពីស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំ។ ខ្ញុំចង់អរគុណទៅដល់ប្រិយមិត្តសម្រាប់ការគាំទ្រដ៏អស្ចារ្យក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ"៕
A brief message to the amazing fans about my current situation. @ManUtd pic.twitter.com/Rf3jLKNwK4
— Basti Schweinsteiger (@BSchweinsteiger) August 24, 2016
