ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann ជឿថាខ្លួនគួរតែទទួលបានពានកីឡាករឆ្នើមនៅអឺរ៉ុប។
កាលពីរដូវកាលមុនខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងរូបនេះរកបាន២២គ្រាប់នៅក្របខណ្ឌ La Liga និងដណ្តើមស្បែកជើងមាសនៅព្រឹត្តិការណ៍ Euro 2016។
Griezmann អះអាងថា ខ្លួនគួរដណ្តើមបានពាន UEFA បើទោះបីជា Cristiano Ronaldo រកបាន៣៥គ្រាប់និងដណ្តើមបានពានជើងឯកជាមួយក្រុមព័រទុយហ្គាល់ ហើយ Gareth Bale លេងបានល្អនៅ Real Madrid និងក្រុមជម្រើសជាតិវ៉េលកាលពីរដូវកាលមុនក៏ដោយ។
Griezmann បាននិយាយថា “ខ្ញុំមិនចង់និយាយអ្វីដែលអាក្រក់ស្តាប់នោះ ទេប៉ុន្តែខ្ញុំសមនឹងទទួលពានរង្វាន់នេះពីព្រោះខ្ញុំជួបរដូវកាលដ៏ជោគជ័យទាំងជាមួយក្លឹបនិងក្រុមជម្រើសជាតិ”៕
