adverise with khmeread Benteke

Christian Benteke នឹងបំភ្លេចចោលរឿងចាស់ហើយចាប់ផ្តើមអនាគតថ្មី

          លោក​ James Tomkins បានអះអាងថា ការខាតបង់​របស់ Liverpool ​នឹង​ក្លាយជា​ផល​ចំណេញ​របស់​ក្លឹប Crystal Palace។ លោក​ James ទទួល​ស្គាល់​ថា ការចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ Christian Benteke ក្នុងតម្លៃ​​៣២​លាន​ផោន​​។

          វាអាចជា​រឿង​ជោគ​ជ័យ​មួយ​សម្រាប់ក្លឹប Crystal ទីដែល​ Benteke ​នឹង​ក្លាយ​ជា​ផ្នែក​សំខាន់មួយនៃ​ផែនការ​របស់ក្លឹប។​ នេះគឺជា​រឿងផ្ទុយស្រឡះពី​ស្ថាន​ភាព​ដែល​ Benteke ជួប​នៅ​​ Liverpool ដែល​គេលែងត្រូវការ​កីឡាករ​រូបនេះ​ក្រោម​ការ​ដឹកនាំរបស់​លោក Jurgen Klopp ។

          បើទោះបីជា​ Benteke មាន​ការខកចិត្ត​ជាមួយនឹង ​Livepool ក៏ដោយ​ប៉ុន្តែ​ពេលនេះខ្សែប្រយុទ្ធ​សញ្ជាតិបែលហ្ស៊ិករូបនេះ​មក​ដល់​ក្លឹប Palace ជាមួយនឹង​ស្ថិតិ​ដ៏គួរឲ្យ​ចាប់អា​រម្មណ៍​ ដោយអាចរក​បាន​៥១​គ្រាប់​នៅក្នុងការបង្ហាញមុខ​៩៦​លើក​នៅ​​ PL ​សម្រាប់ក្លឹប Aston Villa និង​ Liverpool៕

adverise with khmeread

មតិយោបល់