adverise with khmeread Unnamed %282%29

កំពុងពួនសម្ងំជក់គ្រឿងញៀនប៉ូលិសឆ្មក់ក្របួចបាន៣នាក់

    កណ្តាល ៖ បុរស៣នាក់កំពុងពួនសម្ងំជក់គ្រឿងញៀនដោយខុសច្បាប់នូវសារធាតុ ញៀនត្រូវបានប៉ូលិសចាប់ខ្លួននាថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង៤ និង៤០នាទី ល្ងាចនៅចំណុចក្នុងផ្ទះជនល្មើសភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនល្មើស០៣នាក់ ១.ឈ្មោះ ស៊ន សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិត, ២.ឈ្មោះ រស់ សូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត និង៣.ឈ្មោះរ ស់ សាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត។ អ្នកទាំង០៣នាក់នៅភូមខ្លាកូនឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ វត្ថុតាងចាប់យកដបជ័រទឹកដោះគោកូនក្មេង ០១, ដែកកេះ០៣ និងឧបកណ៍ប្រើប្រាស់មួយចំនួនទៀត។

    ប៉ូលិសបន្តថា នៅវេលាម៉ោងខាងលើកម្លាំងប៉ូលិសប៉ុស្តិ៍រដ្នបាលពើក សហការជាមួយផ្នែកជំនាញប៉ូលិសស្រុក បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងតែប្រើថ្នាំញៀននៅចំណុចខាងលើ កម្លាំងជំនាញ ឃាត់ខ្លួនបាន០៣នាក់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

    តាមចម្លើយសារភាពរបស់ជនល្មើសថាខ្លួនបានទិថ្នាំញៀន(តម្លៃ២០.០០០រៀល)យកមកប្រើប្រាស់។ បច្ចុប្បន្នជនល្មើស ឃាត់នៅអធិការដ្នានប៉ូលិសស្រុក និងកំពុងបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់