Untitled

ខ្មែរ​ចាប់ផ្តើម​ល្បី​ទៀតហើយ​! ទំព័រ Facebook របស់ Dortmund ដែល​សម្បូរ​អ្នកគាំទ្រ​ជាងគេ បង្ហាញ​រូបអ្នក​គាំទ្រ​ថត​នៅ​អង្គរវត្ត​

    ​ខ្មែរ​កាន់តែ​មាន​គេ​ស្គាល់​ច្រើនឡើងៗ ជាពិសេស​នោះ​តាមរយៈ​ដួងព្រលឹង​ជាតិ​តែ​ខ្មែរ​គឺ​អង្គរវត្ត​។ អ្នកគាំទ្រ​ក្រុម Borussia Dortmund របស់​អាល្លឺម៉ង់​មួយរូប​បាន​ដើរ​វិស្សមកាល​នៅ​ប្រទេស​ចំនួន ៣៩ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។​

​    ​នៅលើ​គេហទំព័រ​របស់ BVB បាន​សរសេរ "​នេះ​គឺជា​បណ្ដុំ​រូបភាព​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​របស់​ក្រុម BVB ។ យើង​ឆ្ពោះទៅមុខ​ជានិច្ច​សម្រាប់​ព​ណ៌​ខ្មៅ​និង​លឿង​ថត​ពី​ដំណើរ​វិស្សមកាល​រដូវ​ក្ដៅ​នៅ​ឆ្នាំនេះ​។ កុំ​ស្ទាក់ស្ទើរ​ផ្ញើរ​រូបភាព​របស់​អ្នក​មកកាន់ worldwide@bvb.de"​។​

​    ​ពិតណាស់​ក្នុងចំណោម​រូបភាព​ទាំង ៣៩ ប្រទេស​ក្នុងនោះ​មានតែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាងគេ និង​មាន​អ្នក​ចុច Share រូបភាព​ថត​នៅ​អង្គរវត្ត​ជិត ២ ពាន់​នាក់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់