Daniel Sturridge បានបង្ហើបឱ្យដឹងថា គាត់មានការខកចិត្តទៅលើការសម្រេចចិត្តរបស់ Jurgen Klopp ដែលបដិសេធមិនឱ្យគាត់លេងក្នុងតួនាទីខ្សែប្រយុទ្ធកណ្តាលចំតួ។
តារាបាល់ទាត់អន្តរជាតិអង់គ្លេសរូបនេះបានទទូចថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បី "ធ្វើការងារសម្រាប់ក្រុម" ដោយបំពេញតួនាទីក្នុងទីតាំងផ្សេងពីទីតាំងដើមរបស់គាត់សម្រាប់ហង្សក្រហម Liverpool ប៉ុន្តែគាត់បានបន្ថែមទៀតថា "ទាំងនោះមិនមែនបញ្ជាក់ថាខ្ញុំរីករាយដើម្បីធ្វើវានោះឡើយ"។
ភាពតានតឹងបញ្ចេញទាំងកម្រោលរបស់ Sturridge ដែលបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពរបស់គាត់នៅលើទឹកដី Anfield បានក្លាយទៅជាភស្តុតាង បន្ទាប់ពីគាត់បានដើរចូលទីលានពីកៅអីបម្រុងដោយស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ក្នុងការប្រកួតជ័យជម្នះ ៥-០ ក្នុងដំណើរប្រជែងពានខាប់ក្នុងស្រុក League Cup នៅលើទឹកដីក្រុម Burton កាលពីយប់ថ្ងៃអង្គារកន្លងទៅ ដែលបន្ទាប់មកគាត់បាននិយាយសង្ខេបអំពីតួនាទីបច្ចុប្បន្នរបស់គាត់។
អ្នកចាត់ការទូទៅក្រុមហង្សក្រហមបានជំនួសខ្សែបម្រើប្រយុទ្ធ Roberto Firmino លេងជាខ្សែប្រយុទ្ធកណ្តាលនៅក្នុងតំបន់ដែលគាត់ចាប់អាជីព ហើយ Sturridge បានបញ្ជាក់ថា "ត្រឹមត្រូវហើយ ខ្ញុំនឹងត្រូវធ្វើការងារសម្រាប់ក្រុម"។
គាត់បានបន្តថា "ទាំងនោះមិនមែនបញ្ជាក់ថាខ្ញុំរីករាយដើម្បីធ្វើវានោះឡើយ។ ទាំងនោះបញ្ជាក់ថាខ្ញុំត្រូវធ្វើការងារសម្រាប់ក្រុម។ វាគឺជាប្រកួតជាក្រុមមួយ ដែលប្រសិនបើខ្ញុំត្រូវបានគេដាក់ក្នុងតំបន់នោះ ខ្ញុំត្រូវលេងនៅទីនោះ។ ពេលដែលអ្នកលេងក្នុងតំបន់មួយដែលមិនមែនជាតំបន់របស់អ្នក វាគឺខុសប្លែកពីគ្នា។ វិធីដែលអ្នកបំលាស់ទី វិធីដែលអ្នកលេង វាគឺខុសប្លែកទាំងស្រុង។ អ្នកមិនអាចមានទម្រង់លេងដូចគ្នាទៅនឹងទម្រង់ដើមជាខ្សែប្រយុទ្ធរបស់ខ្លួនឡើយ ប្រសិនបើអ្នកលេងនៅតួនាទីផ្សេង"៕
