ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងប៉ូលិសខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលុយ ជាង១៥ម៉ឺនដុល្លារ ពីរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ ហើយរត់មកពួននៅទឹកដីខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីប៉ូលិសបានដឹងជាបឋមថា ជនសង្ស័យរូបនេះ បានលួចលុយ ជាង១០ម៉ឺនដុល្លារ និងលុយខ្មែរជិត២០០លានរៀល ពីក្នុងរោងចក្រមួយនៅខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ វ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅសង្កែទួលសង្កែ ខណ្ឌឫស្សីកែវ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបន្តសួរនាំជនសង្ស័យរូបនេះ ហើយនឹងបញ្ជូនទៅឱ្យប៉ូលិសខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ករណីវិញ៕
