adverise with khmeread 1

Cristiano Ronaldo ថាជិតត្រឡប់មកលេងឱ្យ Real Madrid វិញហើយ

    ​Cristiano Ronaldo បាន​ទទូចថា​គាត់​នឹង​វិលត្រឡប់​ទៅរក​សកម្មភាព​នៅ​អធិរាជ​ស Real Madrid វិញ "​ឆាប់ៗ​នេះ​" បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ​នៃ​ការហ្វឹកហាត់​ថ្មី​របស់ខ្លួន​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ខកខាន​បង្ហាញ​សកម្មភាព​របស់ខ្លួន​ចាប់តាំងពី​គាត់​បានបញ្ចប់​កាតព្វកិច្ច​របស់ខ្លួន​នៅឯ​ដំណើរ​ប្រជែង​ពាន​ជើងឯក​អឺរ៉ុប Euro 2016 កាលពី​ខែ​មុន​។​

​    ​បន្ទាប់ពី​ចំណាយពេល​លំហែកាយ​ដោយឡែក​ពីគ្នា​ជាមួយនឹង​មិត្តភក្តិ និង​គ្រួសារ គាត់​បាន​ត្រឡប់​ទៅកាន់​រដ្ឋធានី​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ដើមខែ​នេះ ដើម្បី​ចាប់ផ្តើម​ហ្វឹកហាត់​កម្តៅ​សាច់ដុំ​ត្រៀម​ប្រជែង​ពានរង្វាន់​ដូ​វ​កាល​ថ្មី​របស់ខ្លួន​។​

​    ​បច្ចុប្បន្ន​គាត់​ក៏បាន​ធ្វើការ​ហ្វឹកហាត់​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ផ្ទាល់ខ្លួន​ដោយមាន​ការចូលរួម​ពី​មិត្ត​រួម​ក្រុម Fabio Coentrao ផងដែរ​។​

​    ​ដោយ​បង្ហោះ​វីដេអូ​នៃ​ការហ្វឹកហាត់​របស់គាត់​នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន Ronaldo បាន​និយាយថា "​មើលទៅ​ហាក់ដូចជា​ល្អ​។ ឆាប់ៗ​នេះ​ខ្ញុំ​នឹង​ត្រឡប់មកវិញ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់