នរណាខ្លះអះអាងថាកីឡាកាសគឺគ្រាន់ជាការសម្តែងក្លែងក្លាយ?
ក្រុមអ្នករិះគន់ទៅលើស្ថាប័នកីឡាកាសអាជីព WWE អាចនឹងគេងលក់ស្កុបស្កល់ បន្ទាប់ពីការប្រកួតដ៏សាហាវរបស់ Brock Lesnar និង Randy Orton នាដើមសប្តាហ៍នេះកន្លងទៅនេះ។
Orton បានបញ្ចេញក្បាច្បាច់ប្រចាំត្រកូល RKO ដ៏ពិសេសដាច់គេគ្រប់ជំនាន់ ប៉ុន្តែទាំងនោះមិនគ្រប់គ្រាន់នោះឡើយដើម្បីបញ្ឈប់ដៃគូប្រជែងដ៏សាហាវយង់ខ្នងរបស់គាត់ គឺ Brock Lesnar ដែលបានផ្តួលម្ចាស់ជើងឯក WWE ឱ្យធ្លាក់ចូលទៅក្នុងថ្លុកឈាម។
Orton និង Lesnar បានអង្រួនកីឡដ្ឋានប្រកួតរបស់ពួកគេឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលពួកគេបានបំបាក់តុអ្នកអត្ថាធិប្បាយ និងកាន់តែមានភាពភ្ញាក់នៅពេលដែលពួកគេបានប្រឈមមុខគ្នានៅលើសង្វៀនវាយតប់គ្នាយ៉ាងសាហាវ៕
