នេះគឺជាការលេងពញ្ញាក់អារម្មណ៍ដ៏ឃោរឃៅមួយ ដែលមិត្តស្រីម្នាក់បានយកមិត្តប្រុសដែលស្រវឹងស្រាទៅផ្លុងចោលនៅបន្ទប់សណ្ឋាគារក្នុងទីក្រុងបាងកក។
នារីជនជាតិឆែកឈ្មោះ Lenka បានសម្រេចចិត្តជួលបុរសភេទទីបីម្នាក់មកបំភ័យមិត្តប្រុសរបស់នាងឈ្មោះ Cenek ដោយឱ្យគាត់ស្មានថាខ្លួនគាត់បានដេកជាមួយនឹងបុរសភេទទីបីនោះ។
ក្នុងវីដេអូនោះ បុរសជាមិត្តប្រុសរបស់នាងសឹងតែគ្មានពាក្យថ្លែង បន្ទាប់ពីបុរសភេទទីបីបានបង្ហាញភ័ស្ដុតាងស្រោមអនាម័យថាពួកគេពិតជាបានរួមភេទជាមួយគ្នាមែន។ វីដេអូនេះបង្ហោះនៅលើអនឡាញមានអ្នកមើលរហូតដល់ទៅ ១៩ លានដង។
ចុងបញ្ចប់នៃវីដេអូ បុរសជាសង្សាបានរត់គេពីនារីភេទទីបីនោះរហូតដួលផ្កាប់មុខ ហើយយកដៃខ្ទប់ក្បាលនឹងស្បថថាខ្លួនគាត់ពុំបានប្រព្រឹត្តបែបនោះទេ ខណៈមិត្តស្រីបង្ហាញខ្លួន រួចសើចសប្បាយក្អាកក្អាយ ហើយប្រាប់គាត់ថា នាងគ្រាន់តែចង់សាកចិត្តលេងទេ៕
