adverise with khmeread 14051718 2090140487877627 3224218221605691294 n

បុរសម្នាក់ផឹកស្រារហូតខ្យល់គស្លាប់ ក្នុងការដ្ឋានសំណង់ខុនដូ​ នៅតាខ្មៅ

    កណ្ដាល ៖ មានករណីខ្យល់គ (ស្លាប់) នៅចំណុចកើតហេតុ ក្នុងការដ្ឋានសំណង់ខុនដូ ភូមិ តាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង០៦ និង២៤នាទី ថ្ងៃទី២៥ សីហា ២០១៦នេះ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជួប សុផាត ភេទប្រុស អាយុ៥៣ឆ្នាំ ស្រុកកំណើត ភូមិព្រែករាំង ឃុំរលៀផ្អៀរ ខេត្តកំពឆ្នាំង បច្ចុប្បន្នរស់នៅក្នុងការដ្ឋានសំណង់ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប៉ូលិសបន្តថា តាមការសាកសួរបំភ្លឺ របស់ឈ្មោះ ចាប សំឡូតភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាកូនបង្កើតរបស់សព) ជារៀងរាល់ល្ងាច មុនពេលហូបបាយជនរងគ្រោះតែងតែទិញស្រាថ្នាំយកមកហូប (កន្លះលីត្រ)ជាប្រចាំ។ នៅល្ងាចថ្ងៃទី២៤ ខែឆ្នាំដែល ជនរងគ្រោះបានទិញស្រាថ្នាំផឹកដូចសព្វដង ដោយអង្គុយផឹកស្រាជាមួយឈ្មោះ មីង យ៉ានដែលធ្វើការជាមួយគ្នាហើយ នឹងស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយគ្នា នៅពេលផឹកស្រាអស់ជនរងគ្រោះ ក៏បានចូលដេក នៅក្នុងអង្រឹងដូចសព្វដង។ 

    លុះព្រឹកឡើងថ្ងៃទី២៥ ខែឆ្នាំដែល ឈ្មោះ មីង យ៉ានដដែលនោះ បានទៅដាស់ជនរងគ្រោះស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់ក្នុងអង្រឹង។ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យសាកសព។


 
    តាមការពិនិត្យរបស់ផ្នែកពិនិត្យវិភាគក្រុងតាខ្មៅ និងជំនាញបច្ចេកទេសខេត្តកណ្តាល ព្រមទាំងគ្រូពេទ្យបង្អែកខេត្ត បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់សារខ្យល់គ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនទៅកូនបង្កើតជនរងគ្រោះ ដើម្បីយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់