adverise with khmeread Ad 217001724

ដំណឹង​អាក្រក់​សម្រាប់​អ្នក​ប្រើ iPhone 6/6S! តើ​អ្នកមាន​សង្កេតឃើញ​អេក្រង់​មាន​បញ្ហា Touch ដែរ​ទេ​?

    ​តើ​អ្នកមាន​អេក្រង់ iPhone 6 ឬក៏ 6S ដែល​ពិបាក​អូស​ដែល​ទេ​?

​    ​ដំណឹង​ល្អ​អ្នក​មិនមែន​ខូច​ទូរស័ព្ទ​តែម្នាក់ឯង​ទេ ចំណែក​ដំណឹង​អាក្រក់​គឺថា Apple មិនបាន​ទទួលស្គាល់ថា​ទូរស័ព្ទ iPhone 6/6S មាន​បញ្ហា Touch នេះ​ជា​ផ្លូវការ​នោះទេ​។​

​    ​វេ​ប​សាយ iFixit បានចេញ​ផុស​មួយ​កាលពី​ថ្ងៃ​អង្គារ​ចោទប្រកាន់​ក្រុមហ៊ុន Apple ដោយ​មិន​ព្រម​ទទួលយក​កំហុស​នៃ​ការ​រចនា​ទូរស័ព្ទ ដែល​ប៉ះពាល់​ដល់​អេក្រង់​ទូរស័ព្ទ​។ ហើយ​បញ្ហា​នោះ​ត្រូវបាន​គេ​ហៅថា Touch Disease​។​

​    ​លោក Jason Villmer មកពី​ក្រុមហ៊ុន​ជួសជុល STS Telecom ក្នុង​ទីក្រុង Missouri បានឱ្យដឹងថា "​បញ្ហា​នេះ​គឺ​រីក​រាលដាល​ល្មម ធ្វើឱ្យ​យើង​មាន​អារម្មណ៍ iPhone 6/6S សឹងតែ​ទាំងអស់​មាន​បញ្ហា​អេក្រង់​នេះ និង​ដូចជា​គ្រាប់បែក​បំផ្ទុះ​អ៊ីចឹង​ត្រូវ​រង់ចាំ​ធ្វើដំណើរ​ឱ្យ​ចប់​ទើប​អាច​ចុច​លើ​អេក្រង់​ដើរ​"​។​

​    ​តើ​បញ្ហា​នេះ​បណ្ដាលមកពី​អ្វី​? វេ​ប​សាយ iFixit អះអាងថា មាន Chip ពីរ​ងាយ​ដាច់ចេញពី​បន្ទះ​សៀគ្វី​អគ្គីសនី​ច្រើនលើកច្រើនសា ជាហេតុ​បណ្ដាលឱ្យមាន​បញ្ហា​ចុច​លើ​អេក្រង់​មិន​ចេញ​។​

​    ​តើ​វា​អាច​ជួសជុល​កើត​ទេ​? ពិតណាស់​អាច​ជួសជុល​បាន ដោយ​ប្ដូរ Chip នោះ​ចោល ហើយ​រក Chip ថ្មី​ដាក់ចូល​វិញ​ជាការ​ស្រេច​។ ប៉ុន្ដែ​អ្នក​ត្រូវ​រក​អ្នកមាន​ជំនាញ​ជួសជុល​ទើប​អាច​ធ្វើបាន​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់