adverise with khmeread Unnamed %281%29

ប៉ូលិសស្រុកសៀមបូក ឃាត់ខ្លួនចោរលួចម៉ូតូបានម្នាក់

    ស្ទឹងត្រែង ៖  ប៉ូលិសស្រុកសៀមបូក បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ក្នុងចំណោម២នាក់នៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២៥ សីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេចមួយគ្រឿង។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ពិន សុឃិន ភេទប្រុស អាយុ១៦ឆ្នាំ និងបក្សពួក១នាក់ទៀតឈ្មោះ ឡៃ ខាំទិប ភេទប្រុស អាយុ២០ឆ្នាំ រត់គេចខ្លួន ស្នាក់ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ពាក់ព័ន្ធករណីលួចម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ។ វត្ថុតាងដកហូតបាន ម៉ូតូហុងដាម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ចំនួន០១គ្រឿង។

    ករណីខាងលើនេះការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងជនសង្ស័យ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
 
    ចំពោះបក្សពួកដែលនៅសេសសល់ម្នាក់ទៀតឈ្មោះ ឡៃ ខាំទិប នេះជាមុខសញ្ញាចាស់លួចសកម្មមានដីកាចាប់ខ្លួនចំនួន២ ហើយប៉ូលិសកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់តាមបញ្ជារបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត៕


 

adverise with khmeread

មតិយោបល់