adverise with khmeread 1

​អ្នកស្រាវជ្រាវ​លើ​ពិភពលោក​និយាយថា សារធាតុ​រំអិល​ពណ៌​ខ្មៅ​កំពុង​វាយប្រហារ​ប្រាសាទបុរាណ​លើ​ពិភពលោក​រួមទាំង​អង្គរវត្ត​

​    ​គេ​ធ្លាប់បាន​សម្គាល់​ពីមុន​រួច​ម្តង​ហើយ​នូវ​សារធាតុ​រំអិល​ដុស​មិន​ជ្រះ​នៅ​វិមាន Lincoln Memorial និង​ទី​បញ្ចុះសព Congressional Cemetery នៅ​រដ្ឋធានី Washington DC ប៉ុន្តែ​ឥឡូវ​គេ​បាន​លាតត្រដាង​ថា សារធាតុ​ពណ៌​ខ្មៅ​នេះ​កំពុងតែ​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​។​

​    ​អ្នកជំនាញ​និយាយថា សារធាតុ​រំអិល​ដុស​មិន​ជ្រះ​នេះ ដែលមាន​ពណ៌​ខ្មៅ​ជាប់​នៅ​អគារ​នៅ​សហរដ្ឋអាមេរិក ក៏ត្រូវ​បាន​រកឃើញ​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយចំនួន​ផងដែរ​ដូចជា​អគារ​បុរាណ​រ៉ូ​ម៉ាំង Hadrian’s Villa ក្នុងប្រទេស​អ៊ីតាលី និង​ប្រាសាទអង្គរវត្ត​ក្នុងប្រទេស​កម្ពុជា​។​

​    ​កកើតឡើង​ដោយ​កញ្ចុំ​សរីរាង្គ​តូចៗ សារធាតុ​រំអិល​ដុស​មិន​ជ្រះ​បានធ្វើឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ងឿងឆ្ងល់​និង​ប៉ុនប៉ង់​លុបបំបាត់​សារធាតុ​នេះ ស្របពេល​ពួកគេ​នៅ​មិនទាន់​ដឹង​ពី​ដំណោះស្រាយ​ណាមួយ​ដែល​អាច​លុប​វា​ឱ្យ​ជ្រះ​ជា​អចិន្ត្រៃយ៍​នៅឡើយ​។​

​    ​បើ​យោងតាម​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ​អាមេរិក​បានឱ្យដឹងថា សារធាតុ​នេះ​គឺ​ស្អិត​ជាប់​ផ្ទៃ​ខាងលើ​របស់​ថ្ម​តែម្តង ហើយ​នៅពេលដែល​ភ្លៀង​បង្កឱ្យមាន​ការ​សឹក​រិច​រិល​បន្តិច​ម្តងៗ​នូវ​វិមាន​ដូច​កន្លែង​រំ​ឮ​ក​វិញ្ញាណក្ខន្ធ Jefferson Memorial ជាដើម ផ្ទៃ​រលោង​របស់​ថ្ម​ក្លាយជា​ពុក​ប្រហោង ដោយ​ប្រែក្លាយ​ថ្ម​ទៅជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​សារធាតុ​រំអិល​ទាំងនេះ​។​

​    ​អ្នកស្រី Catherine Dewey ប្រធាន​ផ្នែក​ធនធានមនុស្ស​សម្រាប់​វិមាន​ជាតិ និង​ឧទ្យានរ​ឮ​ក​វិ​ញ្ញា​ក្ខ​ន្ត​ជាតិ​អាមេរិក​បាន​និយាយថា "​ការ​ដុស​សម្អាត​សារធាតុ​រំអិល​នេះ​ពិតជា​លំបាក​ណាស់ ព្រោះ​គ្មាន​វិធីសាស្ត្រ​អចិន្ត្រៃយ៍​ដើម្បី​លាងជម្រះ​វា​ឱ្យ​ស្អាត​ទេ ហើយ​យើង​ត្រូវ​ច្បាស់​ថា រាល់​ការ​ដុស​សម្អាត​មិនត្រូវ​បង្ក​ការខូចខាត​បន្ថែម​ដល់​ថ្ម​ម៉ាប​ទន់​នៃ​វិមាន​រំ​ឮ​ក​ខួប ឬ​ធ្វើឱ្យ​វារឹតតែ​ចេញ​សារធាតុ​រំអិល​នោះ​ថែមទៀត​ទេ​។ យើង​បានធ្វើ​តេស្ត​វិធី​ដុស​សម្អាត​ច្រើន​របៀប​ហើយ​ដើម្បី​រកមើល​ជម្រើស​មួយ​ដែល​បង្ក​ការបំផ្លាញ​ថ្ម​ប្រាសាទ​តិចតួច​បំផុត មាន​សុវត្ថិភាព​ដល់​បរិស្ថាន​និង​អ្នកទេសចរ និង​ចំណាយ​ទាប​បំផុត​"៕

ប្រភព ៖ DailyMail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់