adverise with khmeread Bff goals

មុខ​របស់​នារី​វ័យក្មេង​នេះ​រយះ​ដោយសារ​ផ្លែកាំបិត​របស់​មិត្ត​ល្អ​បំផុត​របស់​នាង មូលហេតុ​នឹងធ្វើ​ឱ្យ​សឹង​មិន​ជឿ​នឹង​ភ្នែក​!

    ​ថ្មី​នេះៗ ស្ត្រី​ម្នាក់​បាន​រយះ​មុខ​ជាមួយនឹង​ផ្លែកាំបិត​នៅលើ​មុខ​របស់​នាង​ដោយ​ទទួល​ការចាប់អារម្មណ៍​និង​អាណិតអាសូរ​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​យ៉ាងច្រើន​។​

​    ​ស្ត្រី​ឈ្មោះថា Flower Zoe Geronimo បាន​ផុស​រូបភាព​មួយ​នៃ​ស្ត្រី​រងគ្រោះ​ដែល​មុត​កាំបិត​ជ្រៅ​លើ​មុខ​។​

​    ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា Haynna Medina ហើយ​នាង​ត្រូវបាន​មិត្ត​ដ៏​ល្អ​បំផុត​របស់​នាង​ជា​អ្នកធ្វើ​ឱ្យ​របួស​។​

​    ​យោងតាម​ផុស​នេះ មិត្ត​ល្អ​របស់​នាង​ឈ្មោះ Nicole Ortega Cruz បាន​ច្រណែន​នឹង​សម្រស់​របស់​នាង Haynna ដូច្នេះ​ទើប​នាង​ធ្វើអំពើ​ថោកទាប​បែបនេះ​។​

​    ​មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​បញ្ចេញមតិ​អាក្រក់ៗ​ដាក់​លើ​មិត្ត​របស់​នាង Haynna និង​បាន​ស្នើឱ្យ​នាង​ប្ដឹង​អាជ្ញាធរ​ទៀតផង​។ ប៉ុន្ដែ​នាង Haynna បាន​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​នោះ​ថា នាង​នឹងមិន​ត្រូវ​ជាប់ទោស​នោះឡើយ ព្រោះ​នាង​ទើប​មាន​អាយុ ១៧ ឆ្នាំ​ទេ​៕

adverise with khmeread

មតិយោបល់