ស្ទឹងត្រែង ៖ ប៉ូលិសស្រុកថាឡាបរិវ៉ាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់វេលាម៉ោង៩ និង០៥នាទីព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០១៦នេះ នៅចំណុចភូមិសំអាង ឃុំសំអាងស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីលួចម៉ូតូកាលពីឆ្នាំ២០១៥កន្លងមក។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ទេព ឈូក ហៅក្តូ ភេទប្រុស អាយុ២២ឆ្នាំ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាក់វេវ ពណ៌ខៀវ លាយពណ៌ស គ្មានស្លាកលេខ កាលពី ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកអូរព្រុំ ភូមិសំអាង ឃុំសំអាងស្រុក ថាឡាបរិវ៉ាត់ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា។
ប៉ូលិសបន្តថា ជនស្ស័យខាងលើប៉ូលិសបានធ្វើតេស្តទឹកនោមពិនិត្យសារធាតុញៀនឃើញថា វិជ្ជមាន។ ករណីខាងលើនេះការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងជនសង្ស័យបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
