អ្នកគាំទ្រ K-Pop ជាច្រើនកំពុងអះអាងថា ឥឡូវតារាស្រីដែលកើតនៅឆ្នាំ ១៩៩៩ គឺជាកំពូលរាជនីសម្រស់។ ជាមួយតារាស្រីវ័យក្មេងសាច់សខ្ចីជាច្រើនកំពុងដុះដូចផ្សិតនៅក្នុងក្រុមដូចជា TWICE, Red Velvet, និង I.O.I ទាំងនេះ គេគ្មានចម្ងល់អ្វីឡើយចំពោះការអះអាងរបស់អ្នកតាមដានវិស័យចម្រៀងកូរ៉េនោះ។
នៅក្នុងចំណោមតារាដែលកើតចុងសតវត្សរ៍ទី ២០ ក្នុងនោះគេឃើញមានកញ្ញា Tzuyu និង Chaeyoung មកពីក្រុម TWICE កញ្ញា Yeri មកពីក្រុម Red Velvet និងកញ្ញា Kim Doyeon, Choi Yoojung, Kim Sohye, Yoo Yeonjung, និង Kang Mina មកពីក្រុម I.O.I សុទ្ធសឹងតែស្រីស្រស់ស្អាតនៅក្នុងឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូង។
១. កញ្ញា Tzuyu មកពីក្រុម TWICE
២. កញ្ញា Yeri មកពីក្រុម Red Velvet
៣. កញ្ញា Kim So Hye មកពីក្រុម I.O.I
៤. កញ្ញា Naeun មកពីក្រុម April
៥. កញ្ញា Arin មកពីក្រុម Oh My Girl
៦. កញ្ញា Eunchae មកពីក្រុម DIA
៧. កញ្ញា Kim Doyeon មកពីក្រុម I.O.I
៨. កញ្ញា Choi Yoojung មកពីក្រុម I.O.I
៩. កញ្ញា Yoo Yeonjung មកពីក្រុម I.O.I
១០. កញ្ញា Kang Mina មកពីក្រុម I.O.I
១១. កញ្ញា Chaeyoung មកពីក្រុម TWICE៕
