មនុស្សនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នកដែលខ្លួនស្រឡាញ់ ក៏ដូចជាបង្ហាញក្ដីស្រឡាញ់ និងការព្រួយបារម្ភទៅពួកគេផងដែរ។ មិនមានច្រើននោះឡើយមនុស្សនៅលើលោកនេះ ដែលហ៊ានលះបង់ខ្លួនដើម្បីជួយជីវិតមនុស្សម្នាក់ទៀត។ ប៉ុន្ដែស្ត្រីម្នាក់នេះគឺជាមនុស្សម្នាក់ក្នុងចំណោមនោះ។
ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Ji មកពីខេត្ត Hangzhou ប្រទេសចិនបានឈរក្រោមស្លាកសញ្ញាសរសេរថា "ផ្ទាំងស៊ីពមនុស្ស។ ១០ យ័ន (១,៥ ដុល្លារ) ក្នុងមួយព្រួញ"។ នាងបានផ្ដល់ឱកាសមួយទៅមនុស្សគ្រប់គ្នាបាញ់ព្រួញមកលើនាងក្នុងគោលបំណងរៃអង្គាសប្រាក់សម្រាប់ព្យាបាលជំងឺមហារីកឈាមរបស់បងស្រីនាង។
ផ្ទុយទៅវិញ អ្នកដំណើរដើរកាត់ទីនោះបែរជាចោទប្រកាន់ថានាងធ្វើបែបនេះដើម្បីជានុយរកប្រាក់តែប៉ុណ្ណោះ។ ហើយអ្នកដំណើរផ្សេងទៀតបានគិតថានាងគ្រាន់តែបោកបញ្ឆោតមនុស្ស និងបានតេហៅប៉ូលិសឱ្យមកចាប់នាងទៀត។ នៅពេលដែលអ្នកសារព័ត៌មានសួរនាងថាហេតុអ្វីបានធ្វើបែបនេះ នាងនិយាយថានាងធ្វើដើម្បីគ្រួសាររបស់នាង។
ពេលបង្ហាញមុខលើបណ្តាញផ្សព្វផ្សាយ នាង Ji មើលទៅហាក់ដូចជាចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយដើម្បីរ៉ៃអង្គារប្រាក់សម្រាប់បងស្រីនាងខ្លាំងណាស់។ នាងបានឱ្យដឹងថា គ្រួសារនាងជួបការលំបាកយ៉ាងខ្លាំង ចាប់តាំងពីបងស្រីនាងមានរោគមហារីកប៉ុន្មានឆ្នាំមុននេះ។ សម្រាប់តម្លៃព្យាបាលរបស់នាងគឺ ៥០ ម៉ឺនយ័ន(៧៦.០០០ ដុល្លារ)។
ប្រសិនបើអ្នកជួបស្ថានភាពដូចនាង តើអ្នកហ៊ានឱ្យគេគប់ព្រួញពីលើ ដើម្បីយកលុយព្យាបាលសាច់ញាតិដែរទេ?៕
