Lemongrass

អត្ថប្រយោជន៏ទាំង១០របស់ស្លឹកគ្រៃ

    ​ស្លឹកគ្រៃ​មិន​ត្រឹមតែ​ជា​គ្រឿង​សម្រាប់​មុខម្ហូប​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ប្រភេទ​អាហារ​ដែលមាន​គុណសម្បត្តិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ទៀតផង​។ ស្លឹកគ្រៃ​គឺជា​ប្រភព​នៃ​វីតាមីន​អា ( Vitamin A) និង​សេ ( Vitamin C) ជាតិ​អាស៊ីដ folate ជាតិ​ដែក ម៉ាញេស្យូម ស័ង្កសី លើសពីនេះ​ស្លឹកគ្រៃ​នៅមាន​អត្ថ​ប្រ​យោ​ជ​ន៏​១០​យ៉ាង​ទៀត​គឺ​៖

1.​    ​អាចជួយ​រំលាយ​អាហារ
​ស្លឹកគ្រៃ​គឺជា​អង់​ទី​សិប​ទិច​ដែលមាន​សមត្ថភាព​ទៅ​សម្លាប់​បាក់តេរី​និង​ប៉ារ៉ាស៊ីត​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​និង​ពោះវៀនធំ​បានល្អ​។​

2.​    ​គ្រប់គ្រង​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម
​សកម្មភាព​ប្រឆាំងនឹង​កូ​ឡេ​ស្តេ​រ៉ុល​និង​ប្រឆាំង Atherosclerosis នៃ​ស្លឹកគ្រៃ​ជួយ​កាត់បន្ថយ​ការ​ស្រូបយក​កូ​ឡេ​ស្តេ​រ៉ុល​ដែល​បានមកពី​ពោះវៀន​។ វា​អាចជួយ​ក្នុង​ការធ្វើ​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL-​នៅក្នុង​ឈាម​ដែល ជួយ​ការពារ​ការកើនឡើង​នៃ​សារធាតុ atherosclerotic ។ ប៉ូ​តា​ស្យូ​ម​ខ្ពស់​នៅក្នុង​ស្លឹកគ្រៃ​ជួយ​បញ្ចុះ​និង​រក្សា​សម្ពាធ​ឈាម​ថេរ​​ដោយ​គ្រាន់តែ​ផឹក​តែ​ស្លឹកគ្រៃ​មួយ​ពែង​ជា​រៀងរាល់ថ្ងៃ​គឺ​នឹង​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ផងដែរ​។​

3.​    ​សម្អាត​និង​បន្សាប​ជាតិពុល​ក្នុង​ខ្លួន
​ការបរិភោគ​តែ​ស្លឹកគ្រៃ​ជា​ទៀងទាត់​វា​អាចជួយ​បោសសម្អាត​ជាតិពុល​នានា​នៅក្នុង​ខ្លួន​ដូចជា ជាតិពុល អាស៊ីត​អ៊ុយ​រិ​ក និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ដោយ​បញ្ចេញ​តាម​ទឹកនោម​។​ ​ពិសេស​ជាង​នេះ​វា​មានមុខ​ងារ​ជា​អ្នក​លាង​សម្អាត​តម្រងនោម ប្លោកនោម និង​លំពែង​។​

4.​    ​ការពារ​ជំងឺ​គ្រុនផ្តាសាយ​និង​ផ្តាសាយធំ
​ស្លឹកគ្រៃ​ជា​អ្នកប្រឆាំង​តេ​រី (Antibacterial) និង​អ្នកប្រឆាំង​ផ្សិត (Antifungal) ដែល​ជួយ​ឱ្យ​រាងកាយ របស់ អ្នកប្រឆាំង​ជាមួយនឹង​ការ​ក្អក​គ្រុន និង​រោគសញ្ញា​ជំងឺ​ផ្តាសាយ​និង​ជំងឺ​ផ្តាសាយ​ផ្សេងៗ​ច្រើន​ទៀត​។ វា​ផ្ទុក​ទៅ​ដោយមាន​វីតាមីន C ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​។ អ្នក​អាច​ប្រើ​ប្រេង​ស្លឹកគ្រៃ​ដើម្បី​បំបាត់​ការឈឺចាប់​នៅក្នុង​សាច់ដុំ​និង​សន្លាក់ ឈឺក្បាល​ដែល​បណ្តាលមកពី​ជំងឺ គ្រុនផ្តាសាយ​។​

5.​    ​កម្ចាត់​ជំងឺមហារីក
​តាម​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ក្នុងប្រទេស​អ៊ីស្រាអែល​លោក Ben Gurion​បានបង្ហាញ​ថា​តែ​ស្លឹកគ្រៃ អាចជួយ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក ។ សមាសភាគ​ដែល​បាន​គេ​រកឃើញ​ហៅថា citral នៅក្នុង​ស្លឹកគ្រៃ​បានធ្វើឱ្យ apoptosis ក្នុង​កោសិកា​មហារីក​ដែល​ខូច​ធ្វើអត្តឃាត​ខ្លួនឯង​។​

6.​    ​ជួយ​កាត់បន្ថយ​ការ​រលាក​សន្លាក់​ការឈឺចាប់
​ដោយសារតែ​ការប្រឆាំង​នឹង​ការ​រលាក​និង​លក្ខណៈសម្បត្តិ​ដែល​បំបាត់​ការឈឺចាប់​​របស់​ស្លឹកគ្រៃ​អាចជួយ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ឈឺសន្លាក់​ឆ្អឹង ជំងឺ​រលាក​សន្លាក់ឆ្អឹង ជំងឺ​រលាក​សន្លាក់​ហ្គោ​(Gout)​និង​ប្រភេទ​ផ្សេងទៀត​នៃ​ការឈឺចាប់​សន្លាក់​។ ការប្រឆាំង​នឹង​ការ​រលាក​របស់​វា​ជួយ​ឱ្យ សកម្មភាព​របស់ cyclooxygenase-2 អង់ស៊ីម កាន់​តែមាន​ឥទ្ធិពល​បន្ថយ​ការឈឺចាប់​ជាពិសេស​នៅក្នុង​សន្លាក់​។ បន្ថែម​ពីនេះ​ទៀត​ស្លឹកគ្រៃ​អាចជួយ​ក្នុងការ​កាត់បន្ថយ​ភាព​តឹង​ណែន​នៃ​សាច់ដុំ​ឬ​ការ​ហើម​ដោយ​ការ​សម្រាក​របស់​សាច់ដុំ​។

7.​    ​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​ត្រៀម​ធ្វើជា​ម្ដាយ
​ស្លឹកគ្រៃ​មានគុណ​សម្បត្តិ​ខ្លាំងណាស់​សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​បំបៅកូន​ដោយ​ទឹកដោះ ពីព្រោះថា​វា​អាចជួយ​ឱ្យ​ក្រពេញ​ទឹកដោះ​ផលិត​ទឹកដោះ​បាន​ច្រើន​។ ការប្រឆាំង​នឹង​មេរោគ​និង​បាក់តេរី​របស់​ស្លឹកគ្រៃ​បាន​ជួយ​ទារក​ឱ្យមាន​សុខភាព​ល្អ​និង​គ្មាន​ការចម្លង​មេរោគ​។ ម្តាយ​ដែល​បំបៅ​ដោះ​កូន​អាច​ផឹក​មួយ​ទៅ​ពីរ​ពែង​ស្លឹកគ្រៃ​ជា​រៀងរាល់ថ្ងៃ​។​
ចំណាំ​: ស្លឹកគ្រៃ​គួរតែ​ជៀសវាង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។

8.​    ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ស្លឹកគ្រៃ​ជា​ថ្នាំ​ព្យាបាល​ការធ្លាក់​ទឹកចិត្ត​។ ឱសថ​នេះ​បានធ្វើឱ្យ​សារធាតុ​គីមី serotonin នៅក្នុង​ខួរក្បាល​ជួយ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ​។ ស្លឹកគ្រៃ​ជួយ​បំបាត់​ការ​ថប់​បារម្ភ ជួយ​បង្កើន​ការជឿជាក់​លើ​ខ្លួនឯង ផ្ដល់នូវ​ទំនុកចិត្ត​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្លាំង​ផ្លូវចិត្ត​។ ស្លឹកគ្រៃ​មាន​ផ្ទុក citronella ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​សម្រាប់​ប្រសិទ្ធភាព​ធ្វើឱ្យ​ខ្លួន​របស់​អ្នក​ស្ងប់ស្ងាត់​នៅ​ផ្នែក​ចិត្តគំនិត រាងកាយ ហើយ វា​អាចជួយ​អ្នក​ឱ្យ​គេង​លក់បាន​ល្អប្រសើរ​។​

9.​    ​ជួយ​កាត់បន្ថយ​ក្លិន​ខ្លួន​មិនល្អ​
​ជាការ​ពិតណាស់​អ្នកជំនាញ​ផ្នែក​សម្រស់​រកឃើញ​ប្រេង​ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ខ្ពស់​កម្ចាត់​ក្លិន​មិនល្អ​ពី​ខ្លួន​មនុស្ស​។ សមាសធាតុ​គីមី​សំខាន់​រកឃើញ​នៅក្នុង​ស្លឹកគ្រៃ​គឺ citral ដែលមាន​ក្លិនក្រអូប​។ ច្រើន​ទៀត​វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​មេរោគ​និង​បាក់តេរី​ដែល​ជួយ​គ្រប់គ្រង​ការ​បែកញើស​ច្រើន​ហួសហេតុ​និង​បំផ្លាញ​ឬ​បន្ថយ​ការ​អតិសុខុមប្រាណ​ដែល​បង្កឱ្យមាន​ក្លិន​ខ្លួន​។ ស្លឹកគ្រៃ​នឹងមិន​បង្ក​ការ​រលាក​ស្បែក​ឬ exacerbate អា​ឡែ​ស៊ី​ស្បែក​ឡើយ​។​

10.​    ​ថែរក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ​
​ស្លឹកគ្រៃ​គឺមាន​ប្រយោជន៍​សម្រាប់​ស្បែក​របស់​អ្នក​ផងដែរ​។ វា​អាចជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​ជាច្រើន​ពី​រន្ធ​ញើស​ធំ​ទៅនឹង​ការឆ្លង​មេរោគ​ផ្សិត ហើយ​វា​ជា​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​ដ៏​មាន​ប្រសិទ្ធភាព​។​

​សរុបមក​ដើម្បី​រីករាយ​ជាមួយ​អត្ថប្រយោជន៍​នៃ​ស្លឹកគ្រៃ​ចំពោះ​សុខភាព​គួរ​គប្បី​ផឹក តែ​ស្លឹកគ្រៃ​មួយ​ទៅ​ពីរ​ពែង​ជា​រៀងរាល់ថ្ងៃ​។​

* វី​ធី​ធ្វើ​ភេសជ្ជៈ​ឱសថ​ស្លឹកគ្រៃ​
​ដាំទឹក​ឆ្អិន​ឆុង​ជាមួយ​ស្លឹកគ្រៃ​ស្រស់​ពីរ​ឬ​បី​ដើម​លាយ​ជាមួយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​និង​ទឹកដោះ​គោមួយ​ពែង​(​មិនចាំបាច់​លាយ​ជាមួយ​ម្សៅ​រមៀត​និង​ទឹកដោះគោ​ក៏បាន​) ផឹក​ក្នុង​មួយថ្ងៃ​មួយ​ពែង​សម្រាប់​ពីរ​ឬ​បី​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៏​៕


មតិយោបល់