adverise with khmeread Unnamed %281%29

សន្តិសុខផ្សារស្ទឹងមានជ័យថ្មីម្នាក់នាំបក្សពួកមកលួចរថយន្តត្រូវសមត្ថកិច្ចចាប់ខ្លួន(មានវីដេអូ)

    ភ្នំពេញ ៖ រថយន្ដមួយគ្រឿង ត្រូវបានជនសង្ស័យមិនស្គាល់មុខយកទៅបាត់ទាំងកណ្ដាលថ្ងៃត្រង់ខណៈដែលម្ចាស់យកមកផ្ញើក្នុងផ្សារស្ទឹងមានជ័យថ្មី នៅជាន់ទី១A ដែលហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង១​ និង៥០នាទីរសៀល ថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយសន្តិសុខម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន។

    ប្រភពពីក្រុមសន្ដិសុខដែលបានប្រចាំការនៅផ្សារស្ទឹងមានជ័យថ្មី បានឱ្យដឹងថា កាលពី​យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ម្ចាស់រថយន្ដបានយកមកផ្ញើតែមិនបានកឹបសំបុត្រអ្វីនោះទេ។

    ប្រភពដដែលបានបន្ដថា រថយន្ដដែលបាត់ម៉ាកកាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2U-1627 លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានមកបើករថយន្ដចេញ។

    ភ្លាមនោះក្រុមសន្ដិសុខបានគោះទ្វារឱ្យរថយន្ដឈប់ព្រោះ ដោយឃើញថាអ្នកដែលបើកនោះមិនមែនជាម្ចាស់ តែអ្នកបើករថយន្ដមិនព្រមឈប់ទេ ខណៈនោះក្រុមសន្ដិសុខ បានឃាត់ខ្លួនបាននូវបក្សពួកម្នាក់ ដែលជាសន្ដិសុខនៅទីនោះផ្ទាល់ដែលមានឈ្មោះ ហាំម ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្ដិសុខប្រចាំផ្សារស្ទឹងមានថ្មី ស្នាក់នៅកន្លែងកើតហេតុ ហើយមានស្រុកកំណើតនៅ ភូមិក្រហមក ស្រុកមេសាង ខេត្តព្រៃវែង។

    ការឃាត់ខ្លួនដោយសង្ស័យថាជាក្រុមជាមួយគ្នា ព្រោះដោយឃើញបុរសម្នាក់នេះបាននាំជនសង្ស័យ ដើរក្នុងផ្សារមើលគ្រប់ជាន់។ ក្រោយពីឃាត់បានភ្លាមក្រុមសន្ដិសុខ បានរាយការណ៍ដល់ខាងសមត្ថកិច្ច យកជនសង្ស័យខាងលើមកសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យដើម្បី​ស្រាវជ្រាវចាប់បក្សពួកជាបន្ដ។

    គួររំលឹកថា ករណីបាត់រថយន្ដខាងនេះម្ចាស់រថយន្ដមិនទាន់បានដឹងថា ខ្លួនបាត់រថយន្ដនូវឡើយនោះទេព្រោះក្រុមសន្ដិសុខក្នុងផ្សារទាំងមូល មិនបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្ដ ដោយមិនដឹងថាផ្ដល់ដំណឹងដល់ម្ចាស់តាមវិធីណា។

    ករណីនេះពិតជាការធ្វេសប្រហែសយ៉ាងខ្លាំង ហើយក៏ជារឿងមួយដែលបញ្ជាក់ឱ្យឃើញថា  
ផ្សារមានសន្ដិសុខយាមខ្វាត់ខ្វែង ប៉ុណ្ណឹងហើយនៅតែបងចោរលួចបានទៀត ហើយក៏សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយករថយន្ដក៏ដូចជាម៉ូតូទៅផ្ញើនៅក្នុងផ្សារស្ទឹងមានជ័យថ្មី សូមមេត្តាប្រុងប្រយ័ត្នជៀសវាងការបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនឯង៕


 

adverise with khmeread

មតិយោបល់