adverise with khmeread Unnamed %283%29

កម្មករជាងពិដានម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅក្នុងសំណង់អគារឆ្នេរមាសស្តារក្លឹប

    ភ្នំពេញ ៖ បុរសជាកម្មករជាងពិដានម្នាក់ បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងការដ្ឋានតាំងពីព្រឹកតែ ត្រូវបានមេការសំណង់លាក់បាំង មិនឱ្យសមត្ថកិច្ចមូលដ្ឋានដឹង រហូតដល់រសៀលទើបបានរាយកាណ៍ ឱ្យដឹងនៅពេលដែលមានរបាយការណ៍ពីមន្ទីរពេទ្យថា មានកម្មករឆក់ស្លាប់ទើបមេការសំណង់សារភាពប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងជាក្រោយ។

    ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩ព្រឹក ហើយសមត្ថកិច្ចទើបបានដឹងនៅម៉ោង៣រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នៅកាដ្ឋានសំណង់មួយឈ្មោះ "ឆ្នេរមាសស្តារក្លឹប" មានទីតាំងនៅអគារលេខ៩៤ ផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

    មន្ត្រីប៉ូលិសខណ្ឌចំការមនបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សួន សុខនី អាយុ២៥ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅផ្ទះជួលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅ ភូមិត្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    កម្មករសំណង់ម្នាក់បានឱ្យដឹងថា មុនពេលមានហេតុការណ៍នេះកើតឡើង គឺក្នុងអំឡុងម៉ោង៩ព្រឹកថ្ងៃខែឆ្នាំដដែលជនរងគ្រោះបានឡើងទៅបំពេញការងារជាអ្នកដាក់ដាននៅជាន់ទី២ នៃអគារសំណង់ឆ្នេរមាសស្តារក្លឹបនៅចំណុចខាងលើ។

    លុះពេលកំពុងបំពេញការងាររបស់ខ្លួននោះ ស្រាប់តែមិត្តភក្ដិម្នាក់ទៀតរបស់ជនរងគ្រោះ ដែលកំពុងធ្វើការជាមួយគ្នា បានឃើញធ្លាក់ពីលើអន្ទារនៅពេល ដែលកំពុងស្វានដោយដៃកាន់ម៉ូទ័រមួលវិសដាក់ពិដាន។

    ពេលនោះបានឃើញធ្លាក់មកក្រោមកម្មករដូចគ្នា ឃើញមានការស្លន់ស្លោរត់ទៅទ្រមិត្តភក្ដិ មិនឱ្យធ្លាក់ដល់ដីប៉ុន្តែជាចៃដន្យក្រវ៉ាត់ដៃប៉ះចំដំណខ្សែភ្លើង បណ្តាលឱ្យឆក់ប្រកាច់នៅនឹងកន្លែងកើតហេតុតែម្តង។

    ក្រោយមានហេតុការណ៍នេះ កើតឡើងមេការសំណង់ បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ។ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ទើបដឹកសពទៅប្រគល់ ឱ្យក្រុមគ្រួសារដោយមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងឡើយ។

    ប្រភពដដែលបានឱ្យដឹងទៀតថា លុះរហូតដល់ម៉ោង៣រសៀលថ្ងៃ ដដែលមានសេចក្ដីរាយការណ៍ពីខាងមន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ ឱ្យដឹងថាមានកម្មករសំណងម្នាក់មកពី សង្កាត់ទន្លេបាសាក់បានស្លាប់ដោយសារឆក់ខ្សែភ្លើង ទើបសមត្ថកិច្ចមូលដ្ឋានបានជ្រាបព័ត៌មាននេះ ហើយទៅសាកសួរដល់ការដ្ឋានត្រូវបានមេការសារភាពថា ពិតជាមានកម្មកររបស់ខ្លួនស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។

    គួរបញ្ជាក់ថាអគារសំណង់ឆ្នេរមាសស្តារក្លឹបនេះ កន្លងមកអាជ្ញាធរដែនដី បានចុះទៅផ្អាកមិនឱ្យដំណើរការសាងសង់ម្តងរួចមកហើយព្រោះបានសង់រំលោភលើចំណីផ្លូវ ហើយមិនដឹងរឿងអី ពួកគេឃុបឃិតគ្នាសាងសង់រហូតបាន៥០ភាគរយទៅហើយ ដែលករណីនេះគួរតែអាជ្ញាធរមានសមត្ថកិច្ច និងជំនាញចុះទៅពិនិត្យមើលផង៕

adverise with khmeread

មតិយោបល់